Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​អាណត្តិ​ថ្មី​មាន​អំ​រែក ធ្ងន់ធ្ងរ​ច្រើនជាង​មុន​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ លើកទឹកចិត្ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ​៥​ឆ្នាំ​ជា​បន្តទៀត ហើយ​ជឿជាក់ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បន្ត​ប្រឹងប្រែង តាំងពីដើម​អាណត្តិ ដោយ​មិន​បង្អែបង្អង់ ។​

​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​សេចក្តីជូនដំណឹង​ស្តីពី​កិច្ចប្រជុំ​លើក​ទី​២ អាណត្តិ​ទី​៣ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​. ) នៅ​រសៀល ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០២០​ដែល​ធ្វើឡើង​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​លើក​ទី​២ អាណត្តិ​ទី​៣ ) ដោយមាន វត្តមាន​សរុប​ចំនួន ១០​រូប លើ ១១​រូប ហើយ​បាន​ដំណើរការ​ក្រោម​អធិបតីភាព ឯកឧត្តម តុ​ប សំ ប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដោយបាន​សម្រេច​លទ្ធផល​ដូចតទៅ គឺ បាន​ពិនិត្យ និង​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើពុករលួយ អាណត្តិ​ទី​៣ ឆ្នាំ​២០២០-២០២៥ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ស្តាប់​សេចក្តីរាយការណ៍​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង​ប្រធាន និង​ឯកឧត្តម យន់ ស៊ី​ណាត អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្តីពី​ការរៀបចំ និង​ខ្លឹមសារ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើពុករលួយ អាណត្តិ​ទី​៣ ។

​បើតាម​របាយការណ៍រ​បស់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែង​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែកក្កដា​និង​ខែសីហា​មាន​ជាអាទិ៍ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល មាន​សរុប​ចំនួន ៤៦៦​នាក់ ដែល​ក្នុងនោះ – ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ ដោយ​ពី​លាឈប់​ពី​ការងារ​។ តែងតាំង​ថ្មី​មាន ៣៧៣​នាក់​។ ការងារ -​ចប់​អាណត្តិ – ត្រូវ​បញ្ឈប់​ពី​ការងារ – ចូលនិវត្តន៍ មាន ៩៣​នាក់ ។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​ករណី​មួយចំនួន​៖ ករណី​បណ្តឹង​របស់​ក្រសួងបរិស្ថាន ករណី​កោះរ៉ុង ខេត្ត​ព្រះសីហនុ និង​ករណី​គាស់ក្រឡ ខេត្តបាត់ដំបង បណ្តឹង​មួយចំនួន​ផ្សេងទៀត ។​

​ឯកឧត្តម តុ​ប សំ ប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ពិនិត្យ ពិភាក្សា និង​មាន​សំណួរ​នានា​ដើម្បីឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បំភ្លឺ មុននឹង​ធ្វើការ​អនុម័ត​ដោយ​ការពេញចិត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ អាណត្តិ​ទី​៣ (២០២០-២០២៥) ដែល​តាក់តែងឡើង​ស្របតាម​គោលនយោបាយ និង​កម្មវិធី ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ហើយក៏​ស្របតាម​កាតព្វកិច្ច​អន្តរជាតិ​ដែល​កម្ពុជា​ត្រូវបំពេញ ។

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ លើកទឹកចិត្ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ​៥​ឆ្នាំ​ជា​បន្តទៀត ហើយ​ជឿជាក់ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បន្ត​ប្រឹងប្រែង តាំងពីដើម​អាណត្តិ ដោយ​មិន​បង្អែបង្អង់ ព្រោះថា​អាណត្តិ​ថ្មី​នេះ ផែន​ការដែល​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង អំពើពុករលួយ​ទើបបាន​អនុម័ត​មាន​ចំណុច​ថ្មី មានការ​លំបាក​ស្មុគស្មាញ​ថ្មី មាន​អំ​រែក​ធ្ងន់ធ្ងរ​ច្រើនជាង​មុន ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវតែ​ពុះពារ​អនុវត្ត ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×