Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ​ប្រេី​ពេល​ជាង​៦​ម៉ោង ដេី​ម្បី​បង្ក្រាប​ករណី​ចាប់ជំរិត​ជនជាតិ​ចិន នៅ​ខណ្ឌចំការមន ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​

spot_img

​ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បេី​ក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាប់ជំរិត​ជនជាតិ​ចិន ដែល​បង្កដោយ​ជនជាតិ​ចិន​ដូចគ្នា​មួយ​ករណី នៅ​ខណ្ឌចំការមន ក្រោយ​ទទួល​ពាក្យបណ្ដឹង​បាន​៦​ម៉ោង​។​

​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដែល​បានចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី 28 ខែសីហា​ឆ្នាំ 2020 នេះ​ថា​ប្រតិបត្តិការ​នេះ​ធ្វេី​ឡេី​ង នៅវេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​២៥ ខែសីហា ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​នៅវេលា​ម៉ោង​៩​ព្រឹក ចំណុច​ខុន​ដូរ​មួយកន្លែង​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង និង​មាន​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​មានការ​ចង្អុលបង្ហាញ​ពី ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​វរសេនីយ៍ឯក ខេង ម៉េង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បេ​ី​ក​ការស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប​បាន​ជនដៃដល់​៦​នាក់​។​

​ទី​១៖​ឈ្មោះ TU JIAXIN អាយុ​២៦​ឆ្នាំ​, ទី​២៖​ឈ្មោះ YANG CHUNPING អាយុ​៣០​ឆ្នាំ​, ទី​៣៖​ឈ្មោះ LI ZHIWEI អាយុ​២៦​ឆ្នាំ​, ទី​៤៖​ឈ្មោះ XU YONGJUN អាយុ​៣១​ឆ្នាំ​, ទី​៥៖​ឈ្មោះ XU HUICHENG អាយុ​២៨​ឆ្នាំ និង​ទី​៦៖​ឈ្មោះ LIAO XIANMIN អាយុ​២៤​ឆ្នាំ​។

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន រថយន្ត​០១​គ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AN-8228 និង​លិខិតឆ្លងដែន​ចំនួន​៨​ក្បាល និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ។​

​ឆ្លងតាម​ការសាកសួរ ជនសង្ស័យ​ចំនួន​៦​នាក់​ខាងលើ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ពី​ជនរងគ្រោះ​ឈ្មោះ ZHOU NA ភេទ​ស្រី អាយុ​២៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E០០៥៥៤០៣៩ ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×