Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​គូទ​រថយន្ត​​កុងតឺន័រ​ រួច​បួង​ចង្កូត​ឡើង​សួន​ បណ្ដាល​ឱ្យដាច់​កង់​មុខ​មួយ​ចំហៀង

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​កុងតឺន័រ​រួច​បួង​ចង្កូត​ឡើងលើ​សួន​ផ្លូវ​បណ្ដាល​ឲ្យ​ដាច់​កង់​មួយ​ចំហៀង​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង 10 និង 30 នាទី​យប់​នៅតាម​ដងផ្លូវ 50 ម៉ែត្រ ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ពណ៌​ខ្មៅ​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AA 7976 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង​រួច​បួង​ចង្កូត​ឡើង​សួន​បណ្តាល​ឲ្យ​បាក់​កង់​ពី​ចំហៀង​ខា​មុខ​ទាំងស្រុង​។​

​បញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មិន​បង្ក​របួសស្នាម​និង​មិនមាន​នាក់​ស្លាប់​នោះទេ​រង​ការខូចខាត​រថយន្ត​។​

​ប្រើពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ពិនិត្យ​មើលទៅ​ដូច​អត់​មាន​ប៉ះពាល់​ទ្រព្យសម្បត្តិ​ព្រោះតែ​ធ្វើ​កំណត់ហេតុ​ប្រគល់​រថយន្ដ​ជូនទៅ​ឱ្យ​ម្ចាស់​វិញ​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ដោយ​៖​សា​មេ​ត​

spot_img
×