Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់​ម្នាក់ បើករថយន្ត​មិន​ប្រយ័ត្ន ក៏​ជ្រុល​ចូល​គំនូស​ផ្លូវ ត្រូវបាន​រថយន្ត​កុងតឺន័រ បុក​ចំហៀង​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់​

spot_img

​ភ្នំពេញ​៖​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត ចូល​គំនូស​ផ្លូវ​ទៅ​ប៉ះ​នឹង​រថយន្ត​កុងតឺន័រ​ពីក្រោយ​បណ្ដាល​ឲ្យ​បាក់ជើង​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 11 និង 30 នាទី​យប់​ថ្ងៃ​សុក្រ​ទី 28 ខែសីហា​ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ 4 ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3C 1708 រួម​ដំណើ​គ្នា បួន​នាក់​មកពី​ខេត្តកំពង់ស្ពឺ​ក្នុងទិសដៅ​ពី​លិច មក​កើត​ក្នុង​ល្បឿន​លឿន​ពេល​ជិត​មកដល់​កន្លែងកើតហេតុ គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3C 1502 ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​ពី​ខាង​កើតមក​លិច​លុះ​មកដល់​ចំណុចកើតហេតុ​
​ត្រូវ​រថយន្ត​កូរ៉េ​ជ្រុល​ចង្កូត​ចូលទៅ​បុក​ចំ​ពី​ចំហៀង​បណ្ដាលឱ្យ​រថយន្ដ​កូរ៉េ​នោះ​ខ្ទេច​ផ្ទៃ​ពី​ខាងមុខ​ទាំងស្រុង និង​រងរបួស​ធ្ងន់​បាក់ជើង​តៃកុង​រថយន្ត​កូរ៉េ បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ នឹង​ជំនាញ​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត 2 គ្រឿង​យកទៅ​ក្រុង​ដើម្បី​រក្សាទុក​រង់ចាំ ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

 

 

 

spot_img
×