Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​រថយន្ត​ទើបនឹង​ទិញ​ព្រោះ​មិនទាន់មាន​ផ្លាកលេខ បុរស​ម្នាក់​សង្ស័យ​ស្រវឹង បើករថយន្ត​ទៅបុក​ទ្រូងផ្លូវ បណ្ដាលឱ្យ​បាក់​មួយ​កង់​

spot_img

​ភ្នំពេញ​÷​សង្ស័យ​ស្រវឹង​បើករថយន្ត​ម៉ាក​ព្រូស​ក្នុង​ល្បឿន​លឿម​ក​បុក​នឹង​ទ្រូង​ថ្ម ពុះ​ចែកផ្លូវ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី បណ្ដាល​ឲ្យ​បាក់​ទ្រូងផ្លូវ​មួយ​កង់ រីឯ​រថយន្ត​វិញ​បាក់​កង់​ខាងឆ្វេង​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង 2 និង 00 នាទី​យប់​ឈានចូល​ថ្ងៃ​សៅរ៍​ទី 29 ខែសីហា​ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​កា​កាប​ទី 1 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ស 1​គ្រឿង​ដែល​អត់​ផ្លាកលេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​បួង​ចង្កូត ជ្រុល​ទៅបុក​នឹង​ថ្ម​ពុះ​ចែកផ្លូវ​បណ្ដាលឱ្យ​បាក់​អស់ 1 កង់​ចំណែក​រថយន្ត​វិញ​បាក់​កង់ ខាងឆ្វេង​ទៅមុខ​លែងរួច​។​

​បញ្ជាក់​ក្នុងនៃ​ការគ្រោះថ្នាក់​ចរាចរណ៍​លើ​មិនមាន​អ្នករបួស និង​ស្លាប់​ទេ​រង​ការខូចខាត​តែ​រថយន្ត និង​បាក់​ថ្ម​ទ្រូងផ្លូវ​អស់​មួយ​កង់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ ជាមួយនឹង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វា​យក​រថយន្ត ទៅ​រក្សាទុក​នៅ​ក្រុង​រង់ចាំ​ដោះស្រាយ​ជាមួយ នឹង​ភាគី​ម្ចាស់ទ្រព្យ​សម្បត្តិ​រដ្ឋ នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×