Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន​ជួប​ការលំបាក ក្នុង​ការចុះទៅ​ធ្វើការ​ទប់ស្កាត់ ការសាងសង​សំណង់​លើដី​សាធារណៈ​របស់​រដ្ឋ និង​សុំ​កុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ផ្សេងៗ​

spot_img

​បាត់ដំបង ៖ អាជ្ញាធរ​មូលដ្ឋាន​ជួប​ការលំបាក ក្នុងការ​ទប់ស្កាត់​ការរំលោភបំពាន បានស្នើ​សុំ​កុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ផ្សេងៗ ពី​អ្នកពាក់ព័ន្ធ​ ​ខណៈពេល​ចុះទៅ​ធ្វើការ​ទប់ស្កាត់​ការសាងសង​សំណង់​នានា យក​ដី​សាធារណៈ​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​

​ការលើកឡើង​នេះ ក្នុង​វេទិកា​ថ្នាក់​ខេត្ត ស្តីពី​ការប្រមូល​ព័ត៌មាន អំពី​បញ្ហា​ប្រឈម របស់​រដ្ឋបាល​មូលដ្ឋាន និង​សហគម​មិនទាន់​រៀបរយ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​។​

លោក យស់ យឿន ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា នៅក្នុង​ខេត្តបាត់ដំបង កំពុង​ជួប​បញ្ហា​ការសាងសង​លើដី​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​កន្លែង ពិសេស​នៅតាម​ដី​ចំណីផ្លូវ មាត់​ស្ទឹង​ឬ​លើដី​អាង​ស្តុក​ទឹកជា​ដើម​។​ល​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មិនថាតែ​អាជ្ញាធរ​មូលដ្ឋាន គឺ​ក្រុមការងារ​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ខេត្ត បាន​ចុះទៅ​ទប់ស្កាត់​រារាំង ការសាងសង់​សំណង​នានា​ទាំងនោះ ប៉ុន្តែ​ជួប​បញ្ហា​ជាច្រើន​ដូចជា​ពលរដ្ឋ​មិន​សហការ ទាមទារ​សំណង​និង​មួយទៀត ចំពោះ​ការធ្វើ​សំណង់​រឹងមាំ​មួយចំនួន ម្ចាស់​សំណង់​មាន​ខ្សែ​អ្នកធំ បាន​ពឹង​ឲ្យ​ជួយ​អន្តរាគមន៍ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ការទប់ស្កាត់​ការរំលោភ​ដី​សាធារណៈ​របស់​រដ្ឋ ត្រូវ​រង​បរាជ័យ​។​

​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា សម្រាប់​ការងារ​ទប់ស្កាត់​ការរំលោភ​ដី​សាធារណៈ​របស់​រដ្ឋ​នេះ ក្នុង​វេទិកា​នេះ បាន​លើកយក​នូវ​បញ្ហា​ក្រុង​ស្រុក ចំនួន ៣ ដើម្បី​យកមក​ពិភាក្សា​ដោះស្រាយ ដែលមាន​ក្រុង​បាត់ដំបង ស្រុក​សង្កែ​និង​ស្រុក​ឯក​ភ្នំ ស្មើនឹង​៨​ឃុំ​សង្កាត់ ដែល​កំពុង​ជួប​នូវ​បញ្ហា​ខាងលើនេះ​។​

​ឯកឧត្តម សយ កុសល ប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន បានស្នើ​សុំ​ទៅ​អាជ្ញាធរខេត្ត​បាត់ដំបង បន្ត​ជួយ​គាំទ្រ​សមាគម​ក្រុមប្រឹក្សា ក្នុង​ការងារ​របស់​ស​មា​ជិ​ក​សមាគម ដើម្បី​បម្រើ​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​ទូទៅ​ខេត្តបាត់ដំបង ៕ ដោយ​៖​អ៊ុង​សា​រុំ​

   

spot_img
×