Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការអនុញ្ញាត​បងប្អូន​អាជីវករ​ខ្មែរ លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ ចេញចូល​ដឹកជញ្ជូន​ទំនិញ ពីថ្ងៃ​ទី​៤ ដល់ ទី​៧ ខែកញ្ញា​

spot_img

​បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ អំពី​ការផ្អាក​ការអនុញ្ញាត​ពលរដ្ឋ​ខ្មែរ ចេញចូល​ដឹកជញ្ជូន​ទំនិញ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​៤ ដល់ ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​អាជ្ញាធរ​ថៃ បាន​ផ្អាក​ការអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញចូល​ដឹកជញ្ជូន​ទំនិញ ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ក្នុងអំឡុង​ថ្ងៃ​ឈប់​សាធារណៈ​របស់​ប្រទេស​ថៃ​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០​។​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត សូម​ជម្រាប​ជូនដំណឹង ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រោង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ និង​សាធារណជន​ឱ្យបាន​ជ្រាបថា យោងតាម​ការជូនដំណឹង​របស់ រដ្ឋបាលខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃឡង​ដ៏ តាម​លិខិត​លេខ​០០៣៨២/ ៤២៨៣ ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ការផ្អាក​ការអនុញ្ញាត ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញចូល​ដី​ក​ជញ្ជូន​ទំនិញ ក្នុង​ផ្សារ​រោង​ឡើ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃឡង​ដ៏ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ក្នុងអំឡុង​ថ្ងៃ​ឈប់​សាធារណៈ របស់​ព្រះរាជាណាចក្រ​ថៃឡង​ដ៏ ។​

​សូមជម្រាបថា កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា​ដើម្បី​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ អាច​ចេញចូល​ដឹកជញ្ជូន​ទំនិញ នៅក្នុង​ផ្សារ​រោង​ក្លឿ ចាប់តាំងពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​មក ក្រោយ​ផ្អាក​មួយរយៈ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ ការចេញចូល​ដឹកជញ្ជូន​ទំនិញ​នេះ ត្រូវ​ឆ្លងកាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​សុខភាព​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ ដើម្បី​ការពារ​ការចម្លង​ជំងឺ​មួយ​នេះ​៕
​ដោយ​៖​កូ​ឡាប​


spot_img
×