Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ ត្រូវ​នគរបាល​ស្រុក​ស្អាង​វាយ​ខ្នោះដៃ បន្ទាប់ពី​ផឹកស្រា​ស្រវឹង វាយ​ប្រពន្ធ​ខ្លួនឯង បណ្តាលឱ្យមាន​របួសស្នាម​ប៉ោង​ផ្ទៃមុខ​

spot_img

​ខេត្តកណ្តាល​៖ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩ និង​៣០​នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ នៃ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ធ្វើ​សកម្មភាព វាយ​ជនរងគ្រោះ​ជា​ប្រពន្ធ បណ្តាលឱ្យមាន​របួសស្នាម កើតហេតុ​ចំណុច​នៅលើផ្ទះ​របស់​ឈ្មោះ ទូច ចាន់ធូ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ទូច ចាន់ធូ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​(​ជា​ប្រពន្ធ​) មាន​ស្នាមរបួស​ប៉ោង​ផ្ទៃមុខ​ផ្នែក​ខាងស្ដាំ ខៀវ​ភ្នែក​ខាងស្ដាំ និង​ពកថ្ងាស​ខាងឆ្វេង​។ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​ឃាត់ខ្លួន​ឈ្មោះ វិ​ន វី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​ជា​ប្តី ធ្លាប់​ជាប់ពន្ធនាគា​រយៈ​ពេល​៣​ឆ្នាំ នៅ​ខេត្តកំពង់ធំ​)​។​

​ប្រភព​ដដែល​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​ជា​ប្រពន្ធ កំពុង​មើល​ទូរទស្សន៍​ជាមួយ​កូន​នៅលើផ្ទះ ខណៈ​ពេលនោះ​ជនសង្ស័យ​ជា​ប្ដី មាន​សភាព​ស្រវឹងស្រា​ជោកជាំ បាន​ឡើងទៅ​លើផ្ទះ ហើយ​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ ដោយ​ចាប់​បោចសក់ និង​ទះកំផ្លៀង​បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល រួចហើយ​ជនសង្ស័យ​ទាត់​មួយ​ជើង​ចំ​មុខ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​ដួលសន្លប់​ស្តូកស្តឹង​នៅលើផ្ទះ​តែម្ដង​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×