Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម​៖ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​តាម​ព្រំដែន​កម្ពុជា ឡាវ និង​ភូមិសាស្ត្រ​ច្រករបៀង​គ្រឿងញៀន ពី​តំបន់ត្រីកោណមាស​

spot_img

​ភ្នំពេញ​៖​នៅ​ឆ្នាំ​២០១៧ នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨.១៥២​ករណី ឃាត់​មនុស្ស​១៧.៨៧៧​នាក់ (​ស្រី​១.៥៨២​នាក់​) ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​១៧៣​គីឡូក្រាម និង​៨៨៦​កញ្ចប់ និង​កញ្ឆា​ក្រៀម​ជាង​១១៣​គីឡូក្រាម និង​២៧៥.៨១៥​ដើម​។ សម្តេច​ក្រឡាហោម ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​បង្ក្រាប​ឲ្យចំ​មេខ្លោង និង​កាត់ផ្តាច់​ខ្សែ​រយៈ​អង្គការ​ចាត់តាំង​របស់​ពួក​នេះ​ឲ្យដល់​ឫសគល់ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​តាម​ព្រំដែន​កម្ពុជា ឡាវ ដែល​ជា​ភូមិសាស្ត្រ​ច្រករបៀង​គ្រឿងញៀន ពី​តំបន់ត្រីកោណមាស​។

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រៀង​ញៀន និង​កិច្ចប្រជុំ​បូក​សរុប​នៃ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សុខ​ច្បាប់​លើក​ទី​២​ឆ្នាំ​២០១៧ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានដាក់​បញ្ជា​ឲ្យ​អង្គភា​ពពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​សក្មភាព​ឲ្យបាន​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការប្រមូល​ព័ត៌មាន​ស្រាវជ្រាវ ស៊ើបអង្កេត ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ពិសេស​ទប់ស្កាត់​ឲ្យបាន​ជាមុន​កុំឲ្យ​ឧក្រិដ្ឋជន​មាន​លទ្ធភាព​ចរាចរ​គ្រឿងញៀន​ចូល និង​ឆ្លងកាត់​ប្រទេស​កម្ពុជា រួម​ទាំង​បង្ការ និង​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​នូវ​រាល់កា​រ​ប៉ុនប៉ង​ចរាចរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​គីមី​ផ្សំ និង​ការ​បង្វែរ​សា​ធាតុ​នេះ​ពី​ជំនួញ​ស្របច្បាប់​ទៅ​ផលិត​គ្រឿងញៀន​ខុសច្បាប់។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា “​ត្រូវ​ខិតខំ​កសាង​សមត្ថភាព​មន្ត្រី​ក្នុង​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ថែម​ទៀត ដើម្បី​មាន​លទ្ធភាព​បង្ក្រាប​ឲ្យចំ​មេខ្លោង និង​កាត់ផ្តាច់​ខ្សែ​រយៈ​អង្គការ​ចាត់តាំង​របស់​ពួក​នេះ​ឲ្យដល់​ឫសគល់ ។ ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្លាំង​ថែម​ទៀត ក្នុង​ការទប់ស្កាត់​បទ​ល្មើស​គ្រឿងញៀន​តាម​ព្រំដែន​កម្ពុជា ឡាវ ដែល​ជា​ភូមិសាស្ត្រ​របៀង​គ្រឿងញៀន ពី​តំបន់ត្រីកោណមាស ដើម្បី​ធ្វើ​យ៉ាងណា​បង្ការ និង​បង្ក្រាប​ឲ្យបាន​នូវ​ការលួចលាក់​ចរាច​រ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ចូល​មក​ប្ររទេស​យើង​” ។ សម្តេច​បាន​លើកឡើង​ថា តាម​ស្មារតី​ដែល​បាន​ឯកភាព​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម កម្លាំង​នគរបាល​បង្ក្រាប​គ្រឿងញៀន នៃ​ប្រទេស​ទាំង​បី (​កម្ពុជា វៀតណាម ឡាវ​) នឹង​បង្កើត​ឲ្យមាន​វេទិកា​ជួបជុំគ្នា​ផ្លាស់ប្តូ​រវេន​ដើម្បី​រៀបចំ​កិច្ចសហការ​បង្ក្រាប​គ្រឿង​ញៀន ព្រម​ដៃ​គ្នា និង​មាន​ប្រសិទ្ធភាព ។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង សូម​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​សហការ​ឲ្យបាន​ល្អ​ជាមួយ​ព្រះរាជអាជ្ញា និង​ស្ថាប័ន​តុលាការ ដើម្បី​បន្ត​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​តម្លាភាព​ក្នុង​ការពង្រីក​នីតិវិធី​កសាង​សំណុំ និង​ការរក​វត្ថុ​តាម​ដាក់បន្ទុក ស្ថាន​ទម្ងន់​ទោស​ឲ្យបាន​ស្រប​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

​សម្តេច​ក្រឡាហោម ក៏​បាន​រម្លឹក​ឡើងវិញ និង​ធ្វើ​ការណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ត្រូវធ្វើ​ការពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ ឲ្យបាន​ហ្មត់ចត់ ដើម្បី​ធានា​ថា មន្ត្រី​អនុវត្ត​ច្បាប់​របស់​ខ្លួន​ពិតជា​គ្មាន​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​សកម្មភាព​ឧក្រិដ្ឋ​ទាំង​នេះ​ឡើយ ។ ដោយ​សម្តេច​បាន​ព្រមាន​ថា ក្នុងករណី​រកឃើញថា មាន​ការជាប់​ព័ន្ធ​ព័ន្ធ ឬ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ក្រុម​ឧក្រិដ្ឋជន ត្រូវមាន​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យបាន​តឹងរឹង​បំផុត ។​

​ចំពោះ​ក្រសួង​យុត្តិធម៌ ត្រូវ​បន្ត​ខិតខំ​ជម្រុញ​ស្ថាប័ន​អយ្យការ និង​តុលាការ​គ្រប់​ជាន់ថ្នាក់ ពន្លឿ​ននីតិវិធី នៃ​ការកាត់ក្តី​បទល្មើស​គ្រឿងញៀន នីតិវិធី​នៃ​ការអនុវត្ត​សាលក្រម​ជា​ស្ថាពរ និង​ការប្រមូល​ទ្រព្យសម្បត្តិ ដើម្បី​ប្រគល់​ជូន​គណៈកម្មការ​តាមដាន ប្រមូល គ្រប់គ្រង និង​ចាត់ចែង​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន អាច​ចាត់ចែង​បាន​ទាន់ពេលវេលា ដើម្បី​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​លទ្ធភាព​ប្រើប្រាស់​ស្រប​តាម​គោលការណ៍​ច្បាប់ ។ ជាមួយគ្នានេះ ក្រសួង​យុត្តិធម៌​ត្រូវ​ពន្លឿន​ដំណើរការ​វិសោធនក​ម្ម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឲ្យបាន​ឆាប់រហ័ស ដើម្បី​អាច​ឲ្យ​យើង​មានច្បាប់​ប្រើប្រាស់​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×