Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​វូ​ហាន កន្លែង​ផ្ទុះ COVID-19 ដំបូង​គេ នឹង​បើក​សាលារៀន​វិញ​ទាំងអស់​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​

spot_img

​ទីក្រុង​វូ​ហាន (Wuhan) ដែលជា​កន្លែង​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​មុនគេ​បង្អស់ នឹងធ្វើ​ការបើក​សាលារៀន​វិញ​ទាំងអស់ រួមទាំង​សាលា​ម​ត្តេ​យ្យ​ផងដែរ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​។​

​គ្រឹះស្ថាន​អប់រំ​ចំនួន ២.៨៤២​ទូទាំង​ទីក្រុង​នឹងធ្វើ​ការបើកទ្វារ​វិញ​ដើម្បី​ឲ្យ​សិស្ស​សរុប​ចំនួន ១,៤​លាន​នាក់​បាន​ចូលរៀន​វិញ​។ ចំណែក​សកល​វិទ្យាល័យ​វូ​ហាន (Wuhan University) នឹងត្រូវ​បើ​ដំណើរការ​វិញ​នៅ​ថ្ងៃ​ចន្ទ​។​

​ទីក្រុង​នេះ បាន​និយាយថា​ខ្លួន​មាន​ផែនការ​សម្រាប់​គ្រោះអាសន្ន ដើម្បី​ផ្លាស់ប្តូរ​ឲ្យ​មក​ធ្វើការ​បង្រៀន​តាម​អន​ឡាញ​វិញ ប្រសិនជា​កម្រិត​គ្រោះអាសន្ន​មានការ​ផ្លាស់ប្តូរ​។ ទីក្រុង​ក៏បាន​ណែនាំ​ឲ្យ​សិស្ស​ពាក់​ម៉ាស​ទៅ និង​ពេលចេញ​សាលា​ផងដែរ ព្រមទាំង​ចៀសវាង​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ ប្រសិនជា​អាចធ្វើ​បាន​។​

​អាជ្ញាធរ​ក៏បាន​បញ្ជា​ឲ្យ​សាលា​ទាំងអស់​ស្តុក​នូវ​ឧបករណ៍​ត្រួតពិនិត្យ និង​គ្រប់គ្រង​ជំងឺ និង​ធ្វើការ​ហ្វឹកហាត់ ដើម្បី​ជួយ​រៀបចំ​ប្រសិន​មានការ​ផ្ទុះ​វីរុស​ថ្មី​កើតឡើង​។ ពួកគេ​ក៏ត្រូវ​ដាក់​កម្រិត​កុំ​ឲ្យ​មានការ​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ និង​បញ្ជូន​របាយការណ៍​ប្រចាំថ្ងៃ​ទៅអោយ​អាជ្ញាធរ​សុខាភិបាល​។​

​សម្រាប់​សិស្ស និង​គ្រូ​បរ​ទេ​ណា​ដែល​មិន​ទទួលបាន​ការជូនដំណឹង​នោះ​ពីសា​លា​ពួកគេ នឹងមិន​ត្រូវ​អនុញ្ញាតិ​ឲ្យ​ចូលរៀន និង​បង្រៀន​វិញ​ឡើយ​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវ​ការណ៍​ថា COVID-19 បាន​ផ្ទុះ​ចេញពី​ទីផ្សារ​ក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​បើតាម​តួលេខ​ចុងក្រោយ វីរុស​មរណៈ​នេះ បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២៤​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង ៨០០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters

spot_img
×