Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភា​ចា​រ្យ សុខ ទូច​៖ វៀតណាម​អាច​ផ្លុំ​ផ្សែង​ដាក់​កម្ពុជា ហើយ​កម្ពុជា​ក៏​អាច​ផ្លុំ​ផ្សែង​ដាក់​វៀតណាម​វិញ​ដែរ តែ​ការ​ផ្លុំ​ផ្សែង​ដាក់គ្នា មិនមែនជា​ដំណោះស្រាយ​ក្នុងសម័យ​សាកលភាវូបនីយកម្ម​នោះទេ​

spot_img

​ភ្នំពេញ ៖ ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី «​តើ​កម្ពុជា​ត្រៀមខ្លួន​យ៉ាងដូចម្តេច​សម្រាប់​ថ្ងៃនេះ​និង​ថ្ងៃស្អែក​» ដែល​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ នៅ​សាល​មរតក​សិល្បៈ​ខ្មែរ អគារ​ឥន្ទ្រ​ទេវី នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​គូសបញ្ជាក់ថា វៀតណាម​អាច​ផ្លុំ​ផ្សែង​ដាក់​កម្ពុជា ហើយ​កម្ពុជា​ក៏​អាច​ផ្លុំ​ផ្សែង​ដាក់​វៀតណាម​វិញ​ដែរ តែ​ការ​ផ្លុំ​ផ្សែង​ដាក់គ្នា មិនមែនជា​ដំណោះស្រាយ​ក្នុងសម័យ​សាកលភាវូបនីយកម្ម​នោះទេ​។​

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​គូស​ថ្លែង​យ៉ាង​ដូច្នេះ ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​ចោទសួរ​អំពី​ចេតនា​របស់​ភាគី​វៀតណាម ដែល​វៀតណាម​បាន​រុះរើ​តង់​បណ្ដោះអាសន្ន​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​សាងសង់​ខ្ទម​ដែលមាន​លក្ខណៈ​រឹងមាំ​ជាង​មុន​នៅ​ចម្ងាយ​ប្រមាណ​ជា​១២០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​។
​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​មានប្រសាសន៍ថា ករណីនេះ វា​គឺជា​នយោបាយ​តាប​ប៊ីយែ ដោយ​ក្នុងពេលដែល​វៀតណាម​មា​ន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក កម្ពុជា​មិនដែល​ឆ្កឹះ​ទេ ដូច្នេះ​កម្ពុជា​ចាប់​ចិន វៀតណាម​ក៏ត្រូវ​តែ​គោរព​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា​ក្នុង​នយោបាយ​ការបរទេស​ផងដែរ​។

​ក្នុងករណីនេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​សង្កត់ធ្ងន់ថា សម្រាប់​ជា​យុទ្ធសាស្ត្រ​ទប់ទល់​វិញ កម្ពុជា​អាចមាន​យុទ្ធសាស្ត្រ​ចំនួន​៣​គឺ​៖ ១.​ក្រុម​ម៉ុង​តេ​ញ៉ា ២.​ខ្មែរ​កម្ពុជា​ក្រោម និង​ទី​៣.​វៀតណាម​ជា​ប្រទេស​កុម្មុយនីស្ត សហរដ្ឋ​អាម៉េរិក​ជួយ​វៀតណាម​នៅពេល​ត្រូវការ​វៀតណាម​ទប់​ជាមួយ​ចិន​ប៉ុណ្ណោះ ពេល​ចប់​ជាមួយ​ចិន នោះ​វៀតណាម​អាច​នឹង​ប្រឈម​បញ្ហា​អស្ថិរភាព ដោយសារ​ចលនា​ចង់បា​ន​ប្រជាធិបតេយ្យ​ក្នុងប្រទេស ដែល​ចំណុច​នេះ​សហរដ្ឋ​អាម៉េរិក​ធ្វើ​រួចហើយ​នៅ​អេ​ហ្ស៊ី​ប​និង​តួ​ក​គី​។​

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់ថា វៀតណាម​អាច​ផ្លុំ​ផ្សែង​ដាក់​កម្ពុជា ហើយ​កម្ពុជា​ក៏​អាច​ផ្លុំ​ផ្សែង​ដាក់​វៀតណាម​វិញ​ដែរ តែ​ការ​ផ្លុំ​ផ្សែង​ដាក់គ្នា មិនមែនជា​ដំណោះស្រាយ​ក្នុងសម័យ​សាកលភាវូបនីយកម្ម​នោះទេ គេ​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ស្រុះស្រួល​គ្នា​។
​ទោះបីជា​យ៉ាងណា ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ក៏បាន​រំឭក​ឱ្យ​ភាគី​វៀតណាម​គិតគូរ​ឡើងវិញ​ថា «​វៀតណាម​ត្រូវ​ចងចាំ អំពី​ផ្លូវលំ​ហូជីមិញ​ដែលជា​គុណបំណាច់​របស់​កម្ពុជា ប្រសិនបើ​គ្មាន​ផ្លូវលំ​ហូជីមិញ​នោះទេ វៀតណាម​មិនអាច​បង្រួបបង្រួម​វៀតណាម​ខាងត្បូង​នោះទេ សូមឱ្យ​វៀតណាម​ចាំ​ប្រវត្តិសាស្ត្រ​ត្រង់នេះ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ករណី​ស្រដៀង​គ្នា​នឹង​ការតាំង​ប៉ុស្តិ៍​នៅ​ជិត​តំបន់​ព្រំដែន​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ឆ្លើយតប​ទៅ​ភាគី​វៀតណាម​វិញ ដោយបាន​សាងសង់​ប៉ុស្តិ៍​រឹងមាំ​នៅក្នុង​ខេត្តកំពត ប្រឈម​ទល់មុខ​នឹង​ប៉ុស្តិ៍​វៀតណាម​ដែល​បាន​សាងសង់​នៅក្នុង​តំបន់​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម​ម្ដង​រួចមកហើយ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×