Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ រាជរដ្ឋាភិបាល បាន​បំពេញ​ចំណុច​៤​សំខាន់ សម្រាប់​ព្រំដែន​កម្ពុជា​

spot_img

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​បំពេញ​ចំណុច​៤​សំខាន់​សម្រាប់​ព្រំដែន​កម្ពុជា ហើយ​បើ​ខ្ញុំ​ស្លាប់​ទៅវិញ ក៏​ខ្ញុំ​សប្បាយរីករាយ​ដែរ នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្ដម​បណ្ឌិត្យសភា សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី «​តើ​កម្ពុជា​ត្រៀមខ្លួន​យ៉ាងដូចម្តេច​សម្រាប់​ថ្ងៃនេះ​និង​ថ្ងៃស្អែក​» ដែល​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ នៅ​សាល​មរតក​សិល្បៈ​ខ្មែរ អគារ​ឥន្ទ្រ​ទេវី នៃ​រាជបណ្ឌិត្យសភាកម្ពុជា នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​។​

​ចំណុច​សំខាន់ៗ​ទាំង​៤​ដែល​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ បាន​គូសបញ្ជាក់​រួមមាន​៖

១-​បង្គោល​ព្រំដែន​ដែល​បន្សល់​ពី​សម័យ​អាណានិគមនិយម​បារាំង មិន​ត្រូវបាន​បំផ្លាញ ត្រូវ​រក្សាទុក​

២-​ការស្ថាបនា​ផ្លូវ​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម​

៣-​ដី​នៅតាម​ព្រំដែន មិនត្រូវ​បាន​ជួល​ឱ្យ​បរទេស ព្រោះ​កម្ពុជា​មិន​ចង់ឃើញ​នយោបាយ​ច្រែះ​ស៊ី​ដែក​

៤-​ការសាងសង់​ជា​លក្ខណៈ​ប្លង់រឹង​ណាមួយ នៅលើ​ដី​ជិត​ព្រំដែន​ចម្ងាយ​១៥០​ម៉ែត្រ ត្រូវមាន​ការឯកភាព​ពី​ប្រទេស​ទាំង​២ កម្ពុជា​-​វៀតណាម​

​ឆ្លើយតប​ទៅនឹង​ការសាងសង់​ប៉ុស្តិ៍​យាម ដែលជា​ជម្រក​រឹងមាំ​នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​សង្កត់ធ្ងន់ថា វៀតណាម​ត្រូវតែ​ធ្វើការ​ស្នើសុំ​ពី​កម្ពុជា ព្រោះ​កម្ពុជា​-​វៀតណាម បាន​ឯកភាព​និង​ព្រមព្រៀងគ្នា​ក្នុងការ​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ទៅជា ព្រំដែន​ឯកភាព ព្រំដែន​សហប្រតិបត្តិកា​រ ព្រំដែន​សេដ្ឋកិច្ច និង​ព្រំដែន​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ស្ត្រី និង​កុមារ ដូច្នេះ​ភាគី​ទាំងពីរ​ត្រូវតែ​ផ្ដល់​គំនិត​គ្នា​ទៅវិញទៅមក​។
​ត្រង់ចំណុច​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ បាន​គូសបញ្ជាក់ថា កម្ពុជា​ត្រូវតែ​ធ្វើ​កំណត់​ទូ​តទៅ​ភាគី​វៀតណាម បើទោះបីជា​វៀតណាម​ធ្វើ​នៅលើ​ទឹកដី​របស់ខ្លួន​ក៏ដោយ តែ​យើង​មាន​កិច្ចព្រមព្រៀង​នឹង​គ្នា​។ ក្នុងករណី​ដែល​វៀតណាម​មិន​ស្ដាប់ កម្ពុជា​ត្រូវ​ទទូច​ជាថ្មី​ម្ដងទៀត ហើយ​បើ​វៀតណាម​មិន​បញ្ឈប់ នោះ​កម្ពុ​ជាមាន​សិទ្ធិ​អាចធ្វើ​ប៉ុស្តិ៍​ដូចគ្នា​ចម្ងាយ​១២០​ម៉ែត្រ​ដូចគ្នា ទល់មុខ​នឹង​ប៉ុស្តិ៍​ដែល​វៀតណាម​។
​បើតាម​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ករណីនេះ កម្ពុជា​បានធ្វើ​ប៉ុស្តិ៍​រឹងមាំ​មួយ​រួចមកហើយ​នៅក្នុង​ខេត្តកំពត ក្នុង​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​

​គួរបញ្ជាក់​ផងដែរ​ថា យោងតាម​លិខិត​របស់​ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តកណ្ដាល គោរព​ជូន​គោរព​ជូន អភិបាល​នៃ​អភិបាលខេត្ត​កណ្ដាល បាន​គូសបញ្ជាក់​អំពី​ការដែល​កម្លាំង​នគរបាល​ខេត្តកណ្ដាល បាន​ចុះទៅពិនិត្យ​នៅ​ចំណុច​ទីតាំង​តង់​ចាស់ របស់​យោធា​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍​៩២៥​វិញ​សឿង នៅ​និយាម​ការ​514575-1206948 ភូមិ​ភូ​វី ឃុំ​ភូ​ឡុ​ក ស្រុក​ទិន​ចូ​វ ខេត្ត​អាន​យ៉ាង ទល់នឹង​ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល បាន​ប្រទះឃើញ​ភាគី​វៀតណាម​កំពុង​សាងសង់​តង់​ថ្មី​(​ជា​ជម្រក​រឹងមាំ​) ដោយ​សាងសង់​អំពី​ឈើ សសរថ្ម កម្ពស់​៣​ម៉ែត្រ ទំហំ​៥​ម៉ែត្រ​គុណ​៤​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ដោយ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​កម្ពុជា គ្រប់គ្រង​បច្ចុប្បន្ន​ចម្ងាយ​ប្រមាណ​១២០​ម៉ែត្រ​៕​ដោយ​៖​កូ​ឡាប​

spot_img
×