Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​មួយគ្រឿង បត់​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស 570 ស៊េរី​ទំនើប រង​ការខូចខាត​ស្ទើរទាំងស្រុង​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ប្រភេទ​យី​ឌុប​ធុន​ធំ បម្រុង​នឹង​បត់​មិន​ប្រយ័ត្ន ទៅ​ប៉ះ​ជាមួយនឹង​កញ្ចក់​រថយន្ត lexus 570 រួច​ក៏​ជ្រុល​ទៅបុក​ចំពាក់​កណ្ដាល​ទ្វារ​ចំហៀង​ខាងឆ្វេង​រថយន្ត បង្វិល​មួយ​ជុំ​ហើយ​រថយន្ត ៥៧០ ជ្រុល​ទៅបុក​នឹង​បង្គោល​មួយ​ដើម​ទៀត បាន​រង​ការខូចខាត​ទាំងស្រុង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១​និង​០០ នាទី​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ខ្លួន​បាន​បើករថយន្ត lexus 570 ពណ៌​ស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AQ 3388 ធ្វើដំណើរ​ចេញពី​ផ្លូវ 41 បម្រុង​នឹង​បត់​ឡើងទៅ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ក្នុងទិសដៅ​ពី ត្បូង មក​ជើង ស្រាប់តែ​មក​ជិត​ដល់​ចំណុចកើតហេតុ គាត់​បានឃើញ​រថយន្ត​ប្រភេទ​ធំ​យី​ឌុប​ធុន​ធំ ដែល​មិន​ចាំ​ផ្លាកលេខ ធ្វើដំណើរ​បម្រុង​បទ​ស្រប​ទិស​គ្នា រួច​ក៏​ជ្រុល​មក​ប៉ះ​ហ្នឹង​កញ្ចក់​ពី​ចំហៀង​ខាងឆ្វេង បម្រុង​នឹង​បើក​រត់​ហើយ​ជ្រុល​ទៅបុក​រថយន្ត​គាត់ ចំពាក់​កណ្តាល​ពេញទំហឹង​រួច​ក៏​រថយន្ត lexus 570 ឆ្ពោះ​ទៅបុក​បង្គោល​ស្លាកស​ញ្ញា​បាក់​អស់ ១ ដើម រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ចំណែកឯ​រថយន្ត​ប្រភេទ​យី​ឌុប​នោះ ព្យាយាមរ​ត់ដល់​ម្តុំ​ផ្សា​របឹង​បៃតង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​ទាំង​តៃកុង​និង​រថយន្ត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍ ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​ពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×