Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​នឹកស្មាន​មិន​ដល់​! កូនប្រុស​តិរច្ឆាន​ប្រាប់​ពី​មូលហេតុ​កាត់​ក្បាល​ម្តាយ ដោយសារតែ​…. (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ កាលពី​ព្រឹក​មិញ​នេះ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយទៀត ដោយ​ស្ត្រី​ជា​ម្តាយ​ម្នាក់ ត្រូវបាន​កាត់​ក្បាល​ដ៏​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ដែល​គេ​ដឹងថា​ជា​ស្នាដៃ​កូនប្រុស​បង្កើត ។ ហេតុការណ៍​នេះ​បានកើត​ឡើង នុង​បុរី​សឡា ៣ ស្ថិតនៅ​ខាងកើត មន្ទីរពេទ្យ​ឯកជន យីហោ មូល​មិត្ត ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ទោះយ៉ាងណា ក្រោយ​សម្លាប់​ម្តាយ​បាន​ប៉ុន្មាន​ម៉ោង កូនប្រុស​តិរច្ឆាន អ៊ាម សំណាង ​រូប​នេះ​ដែល​បើតាម​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​ប្រាប់ថា ជនស្រវឹងខួប និង​បែក​ថ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ IU ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពពី​អ្នក​រស់​ជិតខាង បាន​ប្រាប់​ឲ្យ​ដឹងថា ២​នាក់​ម្ដាយកូន​នេះ តែង​កើតមាន​ជម្លោះ​គ្នា​ជា​ញឹកញាប់ ខណៈដែល​កូនប្រុស​បង្កើតជា​ជនដៃដល់​សម្លាប់​ម្ដាយ​នេះ គឺជា​អ្នកញៀន​ថ្នាំ ផឹកស្រា ហើយ​តែង​បែក​ថ្នាំ​ជា​ញឹកញាប់ បង្ក​ការភ័យខ្លាច​ដល់​អ្នកជិតខាង និង​ម្ដាយ​របស់ខ្លួន​។ មុន​ថ្ងៃកើតហេតុ ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​អ្នកជិតខាង​ថា គាត់​ជិត​ឈប់​នៅផ្ទះ​នេះ​ទៀតហើយ ដោយ​គាត់​គ្រោង​នឹង​រើចេញ​ទៅ​នៅ​កន្លែង​ផ្សេង ព្រោះ​កូនប្រុស (​ជនដៃដល់​) បង្ក​ការអុកឡុក​ធ្វើទុក្ខ​បុក​ម្មេញ​ខ្លាំងពេក​។​

​ប៉ុន្តែ អ្វីដែល​ហួសចិត្ត​បំផុត​នោះ នៅ​ចំពោះ​សមត្ថកិច្ច កូនប្រុស​តិរច្ឆាន​រូប​នេះ បាន​ឆ្លើយ​សារភាពថា មូលហេតុ​ដែល​នាំ​ឲ្យ​រូបគេ​កាត់​ក្បាល​ម្តាយ គឺ​ដោយសារ​ម្តាយ​ខ្មោច​ចូល​៕ ដោយ​៖ លឹម ហុង​

spot_img
×