Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! បើកឡាន​មក​ឈប់​ទទឹងទិស​កណ្តា​ល​ផ្លូវ ចុះ​ដើរទៅ​ផ្ទះ​ធ្វើ​មិនដឹង អត់​ខ្វល់​អ្នកណា​បើក​រួច​មិន​រួច​…! (​វីដេអូ​)

spot_img

​វីដេអូ​ថ្មី​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត Pickup ១​គ្រឿង ចត​ទទឹងទិស​កណ្តាលផ្លូវ ដែលជា​ហេតុ​នាំ​ឲ្យ​រថយន្ត​ធ្វើដំណើរ​បញ្ច្រាស​មិនអាច​បើក​រួច និង​សូម្បីតែ​រថយន្ត​ធ្វើដំណើរ​ស្រប​ទិស នាំគ្នា​បើក​ចៀស​ទាំង​ក្តៅក្រហាយ បាន​បង្ក​ឲ្យ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ជាមួយ​ពាក្យពេចន៍​អាក្រក់ៗ​តែម្តង​។​

​បើតាម​ម្ចាស់​វីដេអូ​ឃ្លី​ប​ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ បាន​និយាយ​ឲ្យ​ដឹងថា «​ផ្លូវ​ប៉ុនណា​ណី គាត់​អត់​អែប​ខាង​ទេ សុខចិត្ត​ពន្លត់​ឡាន​កណ្តាលផ្លូវ ចុះ​ដើរទៅ​ផ្ទះ​ធ្វើ​មិនដឹង​។ អស្ចារ្យ​ណាស់ អ្នកមាន​ឡាន​ល្អ​បើក ហើយ​អាសូរ​តែ​ក្មេង​លោក​អើយ ចាស់​អាយុ​ជាង​៦០​ហើយ​ហ្នឹង​…»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាននាំគ្នា​រិះគន់​ដាក់​ឲ្យ​យ៉ាង​ធ្ងន់ៗ​ថា​៖ «​ឡាន​ថ្លៃ​តែ​ម្ចាស់​ចរិត​ថោក ចាស់​ភ្លាវ​, មាន​ឡាន​ជិះ​ចរិត​ថោក​ទៀត ម៉ា​អា​ថោក បាន​បុក​កម្ទេចចោល​តើ​បាន​សម​មុខ​វា​, មនុស្ស​ឬក៏​សត្វ​ឡាន​ហ្នឹង​?, មនុស្ស​ចាស់​ក្បាលរឹង ពិបាក​ណែនាំ​,….»៕ ដោយ​៖ លឹម ហុង​

spot_img
×