Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ខឹង​នឹង​ឪពុកម្តាយ​នៅ​ស្រុកកំណើត រត់​មកដល់​ភ្នំពេញ ចងក​សម្លាប់ខ្លួន​ក្នុ​បន្ទប់​ជួល​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​ខឹង​នឹង​ឪពុកម្តាយ​នៅ​ស្រុកកំណើត​ឯ​ស្រុក​កំពង់ត្រាច ខេត្តកំពត បានធ្វើ​ដំណើរ​មក​ភ្នំពេញ ហើយ​បាន​មកសុំ​សាច់ញាតិ​ដើម្បី​ស្នាក់​នៅក្នុង​បន្ទប់​ជួល ២​ថ្ងៃ ក៏បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​ស្លាប់​តែម្តង នា​យប់​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២០ នៅ​ខាងលិច​សាលារៀន​សន្ធ​ម៉ុក តាមផ្លូវ​១៣២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើតាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ បាន​បញ្ជាក់ថា អត្តឃាត​ជន ឈ្មោះ ម៉ៅ បាន​ខឹង​នឹង​ឪពុកម្តាយ ហើយ​មកសុំ​សាច់ញាតិ​ស្នាក់​បណ្តោះអាសន្ន​ចំនួន​២​ថ្ងៃ ដើម្បី​ស្វែងរក​ការងារ ហើយ​ក្នុងពេល​សាច់ញាតិ​ដែលជា​ម្ចាស់​បន្ទប់​បាន​ទៅរក​ស៊ី​រត់​ម៉ូតូ​កង់​បី​បាត់ទៅ បែរជា​គាត់​សម្រេច​ធ្វើអត្តឃាត​តែម្តងទៅ​។ ប្រភព​បាន​បន្តថា នៅពេល​ម្ចាស់​បន្ទប់​បាន​វិល​ត្រឡប់មក​រត់​ម៉ូតូ​កង់​បី​នៅវេលា​ម៉ោង​ប្រមាណ​៤​រសៀល ស្រាប់តែ​ឃើញ​បុរស​នោះ​យក​ខ្សែ​អង្រឹង​ចងក​ទៅនឹង​ដែក​ពិតាន​ស្លាប់​បាត់ទៅហើយ​។

​ទោះយ៉ាងណា នៅពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ ដើម្បី​បញ្ជាក់ថា តើ​ជា​ករណី​ធ្វើអត្តឃាតរ​ចងក​ឬក៏​ករណី​ឃាតកម្ម​៕ ដោយ​៖​សា​មេ​ត​



spot_img
×