Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ដី​ថៅកែ​រកស៊ី​ដី ឧកញ៉ា​ញឹក ផន ហៅ​«​តា​កៅ​» បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឱ្យ​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់

spot_img

​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​របស់​ថៅកែ​រកស៊ី​ដី «​តា​កៅ​» បើក​បុក​ពីក្រោយ​ទាំង​កំរោល ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​ជាង​២០០​មែត្រ បណ្តាល​ឱ្យ​នុស្ស​ប្រុស​ម្នាក់​ស្លាប់ និ​២​នាក់​ទៀត​រងរបួស​ធ្ងន់ ។​ ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​រសៀល ថ្ងៃទី ៥ កុម្ភៈ ២០១៨​នៅលើ​កំណាត់​ផ្លូវ​ទំនប់​ស្រូវ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សិន វាសនា អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ព្រែក​តា​កុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ជា​អ្នកបើក​ម៉ូតូ ។​ចំណែក​២​នាក់​ទៀត ១​មានឈ្មោះ សិន វណ្ណ​ដេត អាយុ​១៨​ឆ្នាំ រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​ក្លីនិក ពន្លឺ ទី​២​មានឈ្មោះ ស្នា សីហា អាយុ​៥​ឆ្នាំ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​គន្ធបុប្ភា ។​រីឯ​អ្នកបើកបរ​រថយន្ត​មានឈ្មោះ មុត សាន អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រលាំង​កែ​ន ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​រថយន្ត​បង្ក​ជា​រថយន្ត​ដឹក​ដី​របស់​ថៅកែ​រកស៊ី​ដី ធំជាងគេ​ដែក​គេ​ស្គាល់ឈ្មោះ​ឧកញ៉ា​ញឹក ផន ហៅ​«​តា​កៅ​»

អ្នកភូមិ​បាន​ឱ្យដឹងថា​៖​មុនពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​ប់ក​ស្រប​ទិស​គ្នា​ចេញ​ពី​គល់ស្ពាន លី​យ៉ុង​ផាត ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ចង្ងាយ​៥​ទៅ​៦​រយ​មែត្រ​ពី​គល់ស្ពាន លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត បង្ករ ម៉ាក ហ៊ី​ណូ ពណ៍​ស្លែ​រពាក់​ស្លាក​លេខ​បាត់ដំបង​3A-0568 បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើក​មក​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក ហុងដារ​ឌ្រី​ម​សង់​ស៊េរី ០១០​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង 1D-0358 បុក​ទាំង​កំរោល​ហើយ​អូស​ម៉ូតូ​ពី​កន្លែងកើតហេតុ​ជាង​២០០​មែត្រ កិន​អ្ន​បើក​ម៉ូតូ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ រីឯ​ភ្មេង​អាយុ​៥​ឆ្នាំ និង​យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ​រងរបួស​ធ្ងន់​។​

ក្រោយ​កើតហេតុ តៃកុង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ដោយឡែក​អ្នករបួស​ត្រូវ​រថយន្ត​សាម៊ុ​យ​ដឹក​ទៅ​សង្គ្រោះបន្ទាប់ ចំណែក​សព សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​តាមរ​ថយៈ​លេខ​ទូ​រសព័រប​ស់​ជនរង​គ្រោះ ដើម្បី​រៀបចំ​ឯកសា​ប្រគល់​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ករ​និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ការដោះស្រាយ​សំណង​ជូន​ជនរងគ្រោះ​នៅពេល​ក្រោយ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×