Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការស្រាវជ្រាវ​បង្ក្រាប​ករណី​អំពើចោរកម្ម (​លួច​កាច់​បំបែក​សោក​ម៉ូតូ១០គ្រឿង​) ឃាត់ខ្លួន​ជនល្មើស​៩​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៩​នាក់ មាន​ទាំង​មេខ្លោង​និង​បក្ខពួក ដែល​ធ្វើ​សកម្មភាព​លួច​កាច់​បំបែក​សោក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​បង្ក្រាប​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​អ្នកទទួលផល​ចោរកម្ម​ផងដែរ ហើយ​វត្ថុតាង​មួយចំនួន​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

របាយការណ៍​បញ្ជាក់ថា​នៅ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ៣០​នាទី នៅ​ចំណុច ភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី អំពើចោរកម្ម (​លួច​ម៉ូតូ​) មួយ​បាន​កើតឡើង ។ បង្កឡើង​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេ​ខៈ កំពង់ស្ពឺ 1I-9447 ដែល​ជនរងគ្រោះ​ចត​ទុក​នៅលើ​ផ្លូវ រួច​ជិះ​គេចខ្លួនបាត់ ។ បន្ទាប់ពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ព្រៃនប់ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧ និង ៣០​នាទី ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​នាក់ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែលជា​បក្ខពួក​បាន​ចំនួន ៣​នាក់ បន្ថែមទៀត នៅវេលា​ម៉ោង ២១ និង ៣០​នាទី ថ្ងៃ​ដដែល នៅ​ចំណុច ភូមិ​អាចម៍​មឹក ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ​ឈ្មោះ នាវ សូ​ថា ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ ភូមិ​ត្រពាំង​ស្អុយ​២ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
​សម្ភារ​បាត់បង់​៖ ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេ​ខៈ កំពង់ស្ពឺ 1I-9447 ។​

​ជនសង្ស័យ​ទាំង​៤​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ សុះ សាក់​រ៉​នី ហៅ វីន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ​អ៊ីស្លាម មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ ម៉ៅ ចាន់​បូរ៉ា ហៅ យ៉​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៣-​ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រ​តូច ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៤-​ឈ្មោះ សី សុភា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​បន្ទាប់ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេ​ខៈ កំពង់ស្ពឺ 1I-9447 ដែល​ពួកវា​លួច​កាលពី​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០ ពួកវា​បាន​យកទៅលក់​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ពួកវា​នៅមាន​បក្ខពួក​ជាច្រើន​នាក់​ទៀត ដែលជា​ជន​សកម្ម​ក្នុងការ​លួច​ម៉ូតូ​ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​មួយកន្លែង​នៅក្នុង​ព្រៃ​ភូមិ​ថ្មី ស្ថិតនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​មាន​មេខ្លោង​ឈ្មោះ ឈិន សុ​ផានិត ហៅ ពេជ្រ​ធំ នៅពេលដែល​លួច​ម៉ូតូ​បាន​គឺ​យកទៅ​ផ្ទះ​នោះ​ដើម្បី​ដោះ​បំបែកចេញ និង​ធ្វើ​សោ​ថ្មី ។
​បន្ទាប់ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​រួចមក កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួករ​បស់ជនស​ង្ស័​យ និង​មេខ្លោង​ឈ្មោះ ឈិន សុ​ផានិត ហៅ ពេជ្រ​ធំ រហូតដល់​នៅវេលា​រំលងអធ្រាត្រ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​យើង​បាន​ប្រើ​វិធាន​ការជំនាញ​ក៏​កំណត់​បាន​ទីតាំង​ផ្ទះ​ដែល​មេខ្លោង​ឈ្មោះ ឈិន សុ​ផានិត ហៅ ពេជ្រ​ធំ ព្រមទាំង​បក្ខពួក កំពុង​សម្ងំ​លាក់ខ្លួន ក៏​បើក​ចិ​ច្ច​ប្រតិបត្តិការ​ដើម្បី​ចាប់​ជនសង្ស័យ​ទាំងនោះ ដោយមាន​ការចូលរួម​សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​អន្តរាគមន៍​ពិសេស នៅពេល​ដឹងថា​កម្លាំង​សមត្ថកិច្ច​ឡើង​ព័ទ្ធ​បម្រុង​ចាប់ខ្លួន ក្រុម​ជនសង្ស័យ​ទាំងនោះ បាននាំគ្នា​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​បាត់អស់ កម្លាំង​ជំនាញ​របស់​យើង​បានធ្វើកា​រុករក​ជនសង្ស័យ​ពេលយប់​រហូតដល់​ភ្លឺ​ម៉ោង ៨ ព្រឹក​ទើប​ចាប់ខ្លួនបាន​មេខ្លោង​ឈ្មោះ ឈិន សុ​ផានិត ហៅ ពេជ្រ​ធំ និង​បក្ខពួក​របស់​វា​ចំនួន​២​នាក់​ទៀត ព្រមទាំង​ដកហូត​បាន​ម៉ូតូ​៤​គ្រឿងក្នុង​នោះ​មាន ៣​គ្រឿង​កំពុង​ដោះ​បំបែក​យកមក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។​
១-​ឈ្មោះ ឈិន សុ​ផានិត ហៅ ពេជ្រ​ធំ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ អ៊ុច សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​
៣-​ឈ្មោះ វ៉ាន់ ចាន់​សុធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​រួចហើយ កម្លាំង​សមត្ថកិច្ច​យើង បាន​ក៏​បន្ត​ស្រាវជ្រាវ ដើម្បី​តាម​ចាប់ខ្លួន​បក្ខពួក​របស់​ជនសង្ស័យ​បាន​១​នាក់​បន្ថែមទៀត នៅវេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច ផែ​រ៉ូយ៉ាល់ ស្ថិតនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ជនសង្ស័យ​ឈ្មោះ ភួង រ៉ា​វីន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​បន្ទប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ម៉ូតូ​ដែល​លួចបាន​គឺ​យកទៅ​ប​ញ្ជាំ​ឲ្យ​ឈ្មោះ រ៉ឹ​ម មាទ ភេទ​ប្រុស នៅ​ម្តុំ​ផ្លូវ​អូរ​២ រហូតដល់​វេលា​ម៉ោង ១១ និង ០០​នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ទទួលផល​ចោរកម្ម នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ចំនួន ៣​គ្រឿង ដែលជា​ផល​ចោរកម្ម ។​

​ជនសង្ស័យ​ដែល​ទទួលផល​នៃ​អំពើ​លួចឈ្មោះ រ៉ឹ​ម មាទ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅ​ផ្ទះជួល ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​សម​ត្ថិ​ច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​ចំនួន ៩​នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ ឈិន សុ​ផានិត ហៅ ពេជ្រ​ធំ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មេខ្លោង​)​។​
២-​ឈ្មោះ សុះ សាក់​រ៉​នី ហៅ វីន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ​អ៊ីស្លាម មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​សហចារី​)​។​
៣-​ឈ្មោះ ម៉ៅ ចាន់​បូរ៉ា ហៅ យ៉​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​)​។​
៤-​ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រ​តូច ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​) ។​
៥-​ឈ្មោះ សី សុភា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​)​។​
៦-​ឈ្មោះ អ៊ុច សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ (​សហចារី​)​។
៧-​ឈ្មោះ វ៉ាន់ ចាន់​សុធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​)​។​
៨-​ឈ្មោះ ភួង រ៉ា​វីន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​)​។​
៩-​ឈ្មោះ រ៉ឹ​ម មាទ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅ​ផ្ទះជួល ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ (​ទទួលផល​នៃ​អំពើ​លួច​)

​វត្ថុតាង​ចាប់យក​បាន​៖ -​កម្បាំង​ម៉ូតូ​មួយចំនួន -​សម្ភារ និង​គ្រឿង​ម៉ូតូ​មួយចំនួន -​ម៉ូតូ​ចំនួន ១០​គ្រឿង​៖ ១-​ម៉ាក លែ​ត ពណ៌​ស គា្មន​ផ្លាកលេខ ២-​ម៉ាក លែ​ត ពណ៌​ស​-​ខៀវ គា្មន​ផ្លាកលេខ ៣-​ម៉ាក VISION ពណ៌​ក្រហម គា្មន​ផ្លាកលេខ ៤-​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ផ្លាក​លេ​ខៈ ភ្នំពេញ 1AF-7352 ៥-​ម៉ាក CLICK ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ៦-​ម៉ាក វីន​ន័​រ ពណ៌​ខ្មៅ បិត​តែម​ពណ៌​ស គា្មន​ផ្លាកលេខ ៧-​ម៉ាក វីន​ន័​រ ពណ៌​ខ្មៅ បិត​តែម​ពណ៌​ចម្រុះ គា្មន​ផ្លាកលេខ ៨-​ម៉ាក ស្មាស់ ពណ៌​ខ្មៅ គា្មន​ផ្លាកលេខ ៩-​ម៉ាក WAVE RSX ពណ៌​ខ្មៅ គា្មន​ផ្លាកលេខ ១០-​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ប្រើ​ផ្លាកលេខ​ក្លែងបន្លំ ដោយ​ដោះ​ផ្លាកលេខ​ដើម​ចេញ “​ព្រះសីហនុ 1G-9045” រួច​យក​ផ្លាកលេខ​របស់​ម៉ូតូ ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ “​ភ្នំពេញ 1ID-2146” ដែល​ពួកវា​លួចបាន យកមក​ដាក់​បន្លំ​ភ្នែក​សមត្ថកិច្ច ។

​បច្ចុប្បន្ន នគរបាល​បាន​ចាត់ការ​តាម​នីតិវិធី បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់ ៕ ដោយ​៖​កូ​ឡាប​


spot_img
×