Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​រថយន្ត​បើក​បញ្ច្រាសទិស បណ្ដាលឱ្យ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បងស្លាប់ ប្អូន​រងរបួស​ធ្ងន់ ខណៈពេល​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​បើក​បញ្ច្រាសទិស ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​មានឈ្មោះ​ទិ​ត្យ ពណ្ណរាយ អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​សាមគ្គី សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក​។ ចំណែក​បងប្រុស​ដែល​ជិះ​ខាងក្រោយ​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ​ទិ​ត្យ ចាន់​សត្យា អាយុ​២០ ឆ្នាំ​មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។​

​រីឯ​អ្នកបើកបរ​រថយន្ត​មានឈ្មោះ​អេង សុ​ហាន អាយុ​៣០ ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​នៅ​ភូមិ​កំ​ព្រៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ កណ្ដាល ខេត្តព្រៃវែង​។​

​បើតាម​សម្ដី​បុរស​ជា​សន្តិសុខ​ដែល​យាម​នៅ​បុរី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ 1GO-9728​។ ប្អូនប្រុស​ជា​អ្នក​ឌុប ចំណែក​បងប្រុស ជិះ​នៅ​ខាងក្រោយ​។ បើក​តាមផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​កូរ៉េ​ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 3E-5106 បើក​មក​បញ្ច្រាសទិស​គ្នា តែ​ចូលក្នុង​ផ្លូវ​ម៉ូតូ ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាលឱ្យ​ខ្ទាត​ម៉ូតូ​ថយក្រោយ​ប្រហែល​ចម្ងាយ​៥​ម៉ែត្រ​។ ជនរងគ្រោះ​ពីរ​នាក់​បងប្អូន បាន​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ​សួគ៌ា ដឹក​មក​សង្គ្រោះ​តែ​ជា​អកុសល​ឈ្មោះ​ទិ​ត្យ ពណ្ណរាយ ពេលមកដល់​មន្ទីរពេទ្យ លោកគ្រូ​ពេទ្យ​ថា បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ដោយឡែក​អ្នកបើកបរ​រថយន្ត ត្រូវបាន​សន្តិសុខ​និង​អ្នកធ្វើដំណើរ​តាមផ្លូវ ជួយ​ឃាត់​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ខណ្ឌ ដឹក​យកមក​សាកសួរ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការវាស់វែង​ប្រគល់​រថយន្ត​និង​ម៉ូតូ រួមទាំង​អ្នកបើកបរ​ទៅ​ឲ្យ​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើលិខិត​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​សា​មេ​ត​


spot_img
×