Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ស៊ូ​ទ្រាំលែងបាន ព្រោះតែ​ប្តី​ញៀន​ថ្នាំ តែងតែ​ប្រើ​អំពើហិង្សា​វាយតប់​ស្ទើរ​រាល់ថ្ងៃ ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ

spot_img

​បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ព្រោះតែ​ស៊ូ​ទ្រាំលែងបាន​នឹង​ប្តី​ដែល​ខ្វះ​ការទទួលខុសត្រូវ​ជា​មេ​គ្រួសារ ហើយ​ប្រើប្រាស់​គ្រឿងញៀន តែងតែ​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​វាយដំច្រំធាក់ មកលើ​ខ្លួន​ជាប្រចាំ​នោះ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ បានដាក់​ពាក្យបណ្តឹង ទៅ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាប់​ឃាត់ខ្លួន​។ បន្ទាប់ពី​កងកម្លាំង​ជំនាញ​អាវុធហត្ថ​សាកសួរ​យក​ចម្លើយ​រួចរាល់​ហើយ បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដោយ​ចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​២៩ ខែសីហា​។​

​លោក​វរសេនីយ៍ត្រី ធឿ​ង វាសនា នាយការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស បាន​ឲ្យ​ដឹងថា ៖ ស្ត្រី​រងគ្រោះ ឈ្មោះ ខឿន រី​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ បាន​ប្តឹង​ឈ្មោះ ព្រំ ប៊ុន​ហូ ដែល​ត្រូវជា​ប្តី​ជាម​នុស្ស​ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ បាន​ប្រើ​អំពើហិង្សា​វាយដំច្រំធាក់​មកលើ​ខ្លួន​ជាច្រើនលើក ដោយ​ស៊ូទ្រាំ​និង​ទង្វើ​ប្តី​រូបនេះ មិនបាន​នាង​ក៏​ដាច់ចិត្ត​ដាក់ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ព្រំ ប៊ុន​ហូ ជា​ប្តី​អនុវត្តតាម​នីតិវីធី​ច្បាប់ ។​

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់ថា ៖ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ដឹកនាំ​ដោយ​លោក​ផ្ទាល់ ចុះ​ធ្វើ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ព្រំ ប៊ុន​ហូ នៅវេលា​ម៉ោង​១១​និង​៥៨​នាទី​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ហើយ​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន និង​ប្រពន្ធ បាន​គ្នា​ជាង​១០​ឆ្នាំ​មកហើយ ហើយ​មានកូន​៣​នាក់ ខ្លួន​តែងតែ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ប្រើ​ហិង្សា​ទៅលើ​ប្រពន្ធ​ជា​ញឹកញាប់​ពិតប្រាកដ​មែន ដោយ​ផ្អែកទៅលើ​ចម្លើយសារភាព បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​កង​រាជ​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​ហើយ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×