Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​សាហាវ​! ករណី​ផ្ទុះ​​ទូរស័ព្ទ​​មួយ​កំពុង​សាកថ្ម បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​ត្រូវ​ដាច់​​ម្រាម​ដៃ​ខ្ទេចខ្ទីរ និង​ខ្វាក់ភ្នែក​គួរ​ឲ្យ​អាសូរ​!

spot_img

​ក្មេងប្រុស​ជនជាតិ​ចិន​ម្នាក់​អាយុ ១២ ឆ្នាំ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅត្រង់​ដៃ និង​ភ្នែក ដោយសារ​ហេតុការណ៍​ទូរស័ព្ទ​របស់គេ ដែល​ត្រូវបាន​ដោត​សាក​ថ្ម បាន​ផ្ទុះ​នៅក្នុង​បន្ទប់​គេង​របស់គេ ។ នេះ​បើ​យោងតាម Daily Mail ដែល​បាន​ដកស្រង់​ប្រភព​ពី​សារព័ត៌មាន​មួយ​របស់​ចិន ។​

​ក្មេងប្រុស​រងគ្រោះ​នេះ​ដែលមាន​ឈ្មោះថា Meng Jisu ត្រូវបាន​គេ​ជឿថា បាន​មាន​លើក​កាន់​ទូរស័ព្ទ​របស់គេ ដែល​កំពុង​សាក​ថ្ម ហើយ​វា​ក៏បាន​ផ្ទុះឡើង បណ្តាល​ឲ្យ​ដាច់រ​យ៉ះ​ម្រាមដៃ​ចង្អុល​ខាងស្តាំ និង​ធ្វើ​ឲ្យ​ភ្នែក​ខាងស្តាំ​ត្រូវ​ខ្វាក់​គួរ​ឲ្យ​អាសូរ ។

​ក្មេងប្រុស​នេះ ដែល​ត្រូវបាន​រកឃើញ​សន្លប់​ស្តូកស្តឹង និង​គ្របដណ្តប់​ដោយ​ឈាម ដោយ​បងស្រី​របស់គាត់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ និង​ស្ថិតក្រោម​ការវះកាត់ ៥ ម៉ោង និង​រហូត​មកទល់ពេលនេះ រូបគេ​នៅតែ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ ។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ករណី​ផ្ទុះ​ថ្ម​ទូរស័ព្ទ បណ្តាល​ឲ្យ​កើត​សោកនាដកម្ម​បែបនេះ​ឡើង ។ ហេតុនេះ យើងទាំងអស់គ្នា គួរតែមាន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា ជាពិសេស​ចាប់​កាន់​ទូរស័ព្ទ ខណៈ​កំពុង​សាក​ថ្ម ៕ ចន្ទី​

  

spot_img
×