Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ អំពាវនាវ​ឱ្យ​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញ​ដែល​គយ​ចាប់បាន រួសរាន់​ចូលខ្លួន​បង់ពន្ធ​អាករ និង​ពិន័យ​តាមច្បាប់​ ឲ្យបានមុនថ្ងៃផុតកំណត់ ត្រូវលក់ឡាយឡុង

spot_img

ភ្នំពេញ​៖ ខណៈ​ឱសានវាទ​ជិត​ផុតកំណត់​ផងដែរ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹង​ជាថ្មី​ម្តងទៀត អំពាវនាវ​ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញ​ដែល​គយ​ចាប់បាន រួសរាន់​ចូលខ្លួន​មក​បង់​ពន្ធអាករ និង​ពិន័យ​តាមច្បាប់ ។

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​រំលឹក​ជាថ្មី​ថា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ អគរ បានចេញ​សេចក្ដីជូនដំណឹង​ជា​លើកចុងក្រោយ ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញគេចពន្ធ​ដែល​ត្រូវបាន​បង្ក្រាប និង​រក្សាទុក​បណ្ដោះអាសន្ន​ដោយ​រដ្ឋបាល​គយ ឱ្យចូល​ខ្លួន​មក​បង់​ពន្ធអាករ និង​ពិន័យ​តាមច្បាប់​ជា​ធរមាន ក្នុង​រយៈពេល ៦០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​។ រហូតមកដល់​ពេលនេះ អគរ បានកត់សម្គាល់​ឃើញថា មាន​ម្ចាស់​មួយចំនួន នៅ​ស្ទាក់ស្ទើរ​ពុំទាន់​បាន​ចូលមក​បំពេញ​កាតព្វកិច្ច​នៅឡើយ​។​

​ដោយហេតុថា រយៈពេល ៦០ ថ្ងៃ នឹង​ផុត​ឱសានវាទ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ ដូច្នេះ អគរ សូម​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញ​ពាក់ព័ន្ធ មេត្តា​រួសរាន់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច របស់ខ្លួន​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ទៅតាម​កាលបរិច្ឆេទ​ដូច​បានកំណត់​ខាងលើ​។​

​ក្នុងករណី​ម្ចាស់​ខកខាន​មិនបាន​ចូលខ្លួន មក​បំពេញ​កាតព្វកិច្ច ដូច​បាន​រៀបរាប់​ខាងលើ យានយន្ត និង ទំនិញ​ទាំងនោះ នឹងត្រូវ​ចាត់ទុកជា​ទំនិញ​គ្មាន​ការទាមទារ អគរ នឹង​ប្រកាស​ដាក់លក់​ដោយ​ដេញថ្លៃ​ជា​សាធារណៈ ស្របតាម​បញ្ញត្តិ​មាត្រា ៥៤ និង ៥៥ នៃ​ច្បាប់​ស្ដីពី​គយ ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​។​

​អគរ បាន​អរគុណ​ចំពោះ​អស់លោក លោកស្រី​ជា​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលខ្លួន មក​បំពេញ​កាតព្វកិច្ច​ពន្ធអាករ និង​ពិន័យ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕
ដោយ​៖​កូ​ឡាប​

spot_img
×