Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​៣​នាក់ ក្រឡាប់​រថយន្ត​នៅ​ស្រុក​កំពង់​សិលា ស្លាប់​ម្នាក់ និង​២​នាក់​របួសធ្ងន់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ១៨ និង​៤០​នាទី ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​ជនជាតិ​ចិន ៣​នាក់ បាន​ក្រឡាប់​រថយន្ត នៅ​តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១០៧-១០៨ ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

រថយន្ត​ម៉ាក NISSAN ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2U-6212 បើកបរ​ដោយ ជនជាតិ​ចិន ជិះ​គ្នា ៣​នាក់ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ ដល់​ចំណុច​ខាងលើ ក៏​បាន​ក្រឡាប់​បុក​ដើមឈើ​។

​មន្ត្រីនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់​នឹះ បាន​បណ្ដាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត ម្នាក់​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ និង ២​នាក់​ទៀត​រងរបួស​ធ្ងន់ ហើយ​ជនរងគ្រោះ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

​ចំណែក​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​វាន​ស្ទូច​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដែន សីមា​

spot_img
×