Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​រថយន្ត​មិន​ចាំ​ម៉ាក បើក​កៀរ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​២​នាក់ បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ស្លាប់​ទាំងពីរ​នាក់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​មក​កៀរ បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​បែកក្បាល​ស្លាប់​ទាំងពីរ​នាក់​យ៉ាង​អ​ណោ​ច​អាធ័ម រួច​បើក​រត់​បាត់ស្រមោល កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ ២០២០ នៅ​ចំណុច​ជាប់​របង​ដីឡូត៍​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​ទី​១ មានឈ្មោះ កាន អាយុ ២៨ ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ​ម្ដុំ​វត្ត​សន្សំ​កុស​ល្យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត ភូមិ​ចក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ សព​ជនរងគ្រោះ​ទី​២ មានឈ្មោះ ផន សុ​វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ធ្វើ​សំណង់ មាន​ស្រុកកំណើត ភូមិ​ជ្រោយ​ដង ឃុំ​សំ​រោងទង ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រៃវែង​1M-8712 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បានធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​បាន​បើក​ទៅ​កៀរ​ម៉ូតូ​ជនរងគ្រោះ​ពីរ​នាក់ បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​យ៉ាង​អ​ណោ​ច​អាធ័ម ។
​ចំណែក​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​
​ដោយឡែក​សព​ជនរងគ្រោះ​ត្រូវធ្វើ​កំណត់ហេតុ​រួច ប្រគល់ជូន​សាច់ញាតិ​ទាំងពីរ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​សា​មេ​ត​


spot_img
×