Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ចន្ទ ទី ៣១ ​ខែសីហា ​ឆ្នាំ​ ២០២០​

spot_img
ឆ្នាំជូត

​​រាសី​ស្រុតចុះ​។

ការងារ ៖​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ចោទ​ច្រើន​បន្តិច ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​លើ​កិច្ចការងារ​បន្តិច​។​ ​យក​ល្អ​លោកអ្នកគួរធ្វើបុណ្យរំដោះគ្រោះ​ចេញ។

ជំនួញ ៖ លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូរ​ទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ចំពោះ​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ

​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ពោលគឺ​មានការ​រាំងស្ទះ​ច្រើន​បន្តិច។​

ជំនួញ ៖ ​ជួបប្រទះ​នូវ​ចំណូល​តិច​ តែ​ការចំណាយ​វិញ​ច្រើន ​ធ្វើឱ្យ​ជួប​បញ្ហា​ត្រូវ​ពិបាក​រែកពន់​នោះ​មាន​រាប់សិប​ជំពូក​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ច្រើន​យាយី​។

ស្នេហា ៖ ​​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​ម្នាក់ឯង​៕

ឆ្នាំខាល

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ឬ​ទំនាក់ទំនង​ចរចា​ការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ផ្តល់​ផល​មកវិញ​ច្រើន​ផងដែរ​។​

ជំនួញ ៖ ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំថោះ

រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ច្រើនជាង​សព្វមួយដង​។​លោកអ្នក​ត្រូវ​តស៊ូ​មានះ​កិច្ចការងារ​ទើប​ផល​លំបាក​ទាំងពួង​ចៀស​ឆ្ងាយ​ហើយ​ផល​ល្អ​កើតមក​ជំនួស​វិញ​។​

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ទាំង​អតិថិជន​ចាស់​ថ្មី​មិនសូវ​មានមក​អើត​ទេ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​មិន​ថា​ទី​ឆ្ងាយ​ជិត​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ប៉ុណ្ណោះ​។​

ការងារ ៖ ​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរោង

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​មានជោគ​មានជ័យ ហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។

ជំនួញ  ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ពេក​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

ស្នេហា ៖ ​ប្រុស​ស្រី​ជួប​រឿង​ផ្អែមល្ហែម​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ លោកអ្នក​តែងតែ​ញាប់ដៃ​ញាប់ជើង​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

ជំនួញ ៖ លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំមមី

​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​ផង​។​

ជំនួញ ៖ ​បើ​ចង់​ទំនាក់ទំនង​ទិញដូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ខ្លះៗ​មកវិញ​ជានិច្ច​។​ ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​

ស្នេហា ៖ មានភាព​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំមមែ

​រាសី​ស្រុតចុះ​។​ 

ការងារ ៖​ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​បើ​លោកអ្នក​រៀបចំ​ការងារ​របស់ខ្លួន​ឱ្យបាន​ល្អ​នោះ ផ្លែផ្កា​នឹង​ហុច​ឱ្យ​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។

ជំនួញ ៖ អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​មាន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែ​ស្រួចស្រាល់​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ក្នុងថ្ងៃនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំវក

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​រីកលូតលាស់​និង​ដំណើរការ​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​​

ជំនួញ ៖ ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ពិសេស​ងាយ​ត្រូវ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត ។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​។ ​

ជំនួញ ៖ លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់ ​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឱ្យសោះ​ប្រយ័ត្ន​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

ឆ្នាំច

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ល្អៗ​ក្នុងការ​ដោះ​ស្រា​​យ​បញ្ហា​មួយចំនួន​ដែល​កើត​ចំពោះមុខ​ផង​។​

ជំនួញ ៖ ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជា​និ​ច្ច។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំកុរ

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ដែល​មិនល្អ​នឹង​ប្រែប្រួល​មក​ប្រសើរ​វិញ​ផង ​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ចាញ់បោក​គេ​ឬ​បាត់បង់​ណាស់ដែរ។​

ជំនួញ ៖ បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់ដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

spot_img
×