Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន បួងសួង​សុំ​សេចក្តីសុខ និង​ប្រគេន​ស្គរជ័យ និង​គង​ជ័យ ដល់​វត្តភ្នំ​សំបុក ដើម្បី​រំលឹក​ប្រវត្តិសាស្ត្រ និង​ដឹង​គុណូបការៈ​របស់​អតីតព្រះមហាក្សត្រ​ខ្មែរ​

spot_img

​ក្រចេះ​៖​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច អញ្ជើញ​ប្រារព្ធ​ពិធីបួងសួង​សុំ​សេចក្តីសុខ និង​ប្រគេន​ស្គរជ័យ និង​គង​ជ័យ ដល់​វត្តភ្នំ​សំបុក ស្ថិតនៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា លោកជំទាវ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តក្រចេះ លោកជំទាវ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង ថ្នាក់ដឹកនាំ​ខេត្តក្រចេះ និង​ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ នៅក្នុង​ចំណុះជើងវត្ត​ភ្នំ​សំបុក​ច្រើន​កុះករ​ផងដែរ​។​

​គោលបំណង​ដែល​លោកជំទាវ​កិ​តិ្ត​សង្គហ​បណ្ឌិត បាន​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ទី​១​ដើម្បី​រំលឹក​ប្រវត្តិសាស្ត្រ និង​ដឹង​គុណូបការៈ​របស់​អតីតព្រះមហាក្សត្រ​ខ្មែរ​ជាច្រើន​ជំនាន់ ទី​២ ដើម្បី​បួងសួង​សុំ​សេចក្តី​សុខសន្តិភាព ពី​ទេវតា​បារមី​សាក​សិទ្ធ​លើ​លោក​យើង​នេះ ទី​៣ ដើម្បី​ឧ​ទ្ឋិ​ស​បុណ្យ​កុសល​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ព្រះមហាក្សត្រី​យ៉ា​នី​គ្រប់​ជំនាន់ ទី​៤ ប្រគេន​ថ្វាយ​គង​ជ័យ និង​ស្គ​ជ័យ​ដល់​ព្រះសង្ឃ​ទុកជា​មរ​ត៏ ក្នុង​ព្រះពុទ្ធសាសនា នៅក្នុង​វត្តភ្នំ​សំបុក នេះ​ផ្ទាល់​។​

​លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់ថា ការធ្វើ​ពិធីបួងសួង​នេះ​គឺ​ដើម្បី​ដឹងគុណ​អា​រុក​អារក្ស អ្នកតា​ព្រៃព្រឹក្សា ដែល​ធ្វើ​ឲ្យ​យើង​មានជីវិត មាន​ក្តីសង្ឃឹម​នេះ​គឺជា​ការ​តបស្នង​សងគុណ​ជូន​វិញ ហើយ​យើង​ត្រូវ​ដឹងគុណ​សន្តិភាព ដែល​បាន​ផ្តល់ឱកាស​ឲ្យ​យើង​បាន​ប្រកប​កិច្ច​ប្រតិបត្តិ ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដោយមាន​ការរីកចម្រើន​គួ​ឲ្យ​កត់សម្គាល់​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ក្រើនរំលឹក អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប សូម​បន្ត​យកចិត្តទុកដាក់ ការពារ​ថែទាំ​ថែរក្សា​សុខភាព ធ្វើយ៉ាងណា​ដើម្បី​បញ្ចៀស​ផុតពី​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ គឺ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​រាតត្បាត​លើ​សកលលោក​យើង​នេះ ដោយឡែក​ប្រទេស​កម្ពុជា​យើង​ក៏មាន​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩​ផងដែរ តែ​ដោយ​ក្រោម​ការគ្រប់គ្រង​ពី​ប្រមុខ​ថ្នាកដឹកនាំ ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​នាយករដ្ឋមន្ត្រី បាន​គ្រប់គ្រង​ការពារ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការឆ្លង​ចូលទៅ​សហគមន៍​នៅឡើយ​ទេ​។ ដោយឡែក​ការងារ​បង្កបង្កើនផល​វិញ សូមឱ្យ​បងប្អូន​យើង​ខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង ហើយ​ក្នុងដំណាក់កាល​កូ​វីដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់ គឺ​បាន​ជួយឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​រៀងរាល់ខែ ហើយ​ជាពិសេស​បាន​យកចិត្តទុកដាក់​ទៅ​ស្ត្រី​ដែលមាន​ផ្ទៃពោះ គឺ​បានផ្តល់​ប្រាក់ឧបត្ថម្ភរ​ហូត​ទៅដល់​ចំនួន​៤​លើក ក្រោយ​សម្រាលកូន​ហើយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កូន​ដែល​សម្រាល​ហើយ​មាន​សុខភាព​ល្អ​។ ចំណុច​ដែល​សំខាន់​គឺ​សូម​ឲ្យ​បងប្អូន​បន្ត​ថែទាំ​សុខភាព​ដោយ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាកុល ឬ​ជែ​ល​ជាដើម ពាក់​ម៉ាស​ជាប្រចាំ​៕ ដោយ​៖​កូ​ឡាប​

   

spot_img
×