Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ​កកើត​ក្លឹប Chelsea

spot_img

Chelsea ជា​ក្លឹប​បាល់ទាត់​អាជីព​មួយ​ក្នុងប្រទេស​អង់គ្លេស ដែលមាន​មូលដ្ឋាន​នៅ​តំបន់ Fulham ក្នុង​រាជធានី ឡុ​ន​ដុន ដែល​បាន​បង្កើតឡើង​នា​ឆ្នាំ​១៩០៥​។ Chelsea ជា​ក្លឹប​មួយ​ក្ កង​ចំណោម​ក្លឹប​ដែល​ជោគជ័យ​បំផុត​របស់​អង់គ្លេស​ដោយ​ឈ្នះ​ពានរង្វាន់​លើសពី​សាមសិប រួមមាន លី​គ​កំពូល​៦ និង ពាន​ទ្វីប​អឺរ៉ូប​៦​។​

​ឈ្មោះ​ពេញ​: Chelsea Football Club
​រហស្សនាម​: តោ​ខៀវ​
​បង្កើតឡើង​: ១០​មីនា​១៩០៥ ១១៥​ឆ្នាំ​កន្លងមកហើយ​
​ទីលាន​: Stamford Bridge ដាក់​ទស្សនិកជន​បាន ៤០៨៣៤​នាក់​
​ម្ចាស់​ក្លឹប​: លោក រ៉ូ​ម៉ាន់ អា​ប្រាំ​ម៉ូ​វិច​
​ប្រធាន​ក្លឹប​: លោក ប្រ៊ូ​ស បាក់​
ឆ្នាំ​ដែល​ឈ្នះ​ពាន​នីមួយៗ​ជា​លើក​ទី​១:
_ ឈ្នះ​លី​គ​កំពូល ១៩៥៥
_ ១៩៧០ FA Cup
_ UEFA Cup Winners’ Cup ១៩៧១
_ UEFA Champions League ២០១២

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​១៩០៤ លោក Gus Mears ស្ថាបនិក​ដំបូង​ក្នុងការ​បង្កើត​ក្រុម Chelsea បានទទួល​កីឡដ្ឋាន​អត្តពលកម្ម​មួយ​ឈ្មោះថា Stamford Bridge ហើយ​គោលបំណង​របស់គាត់​គឺ​ត្រូវ​កែប្រែ​វា​ឲ្យ​ទៅជា​កីឡាដ្ឋាន​បាល់ទាត់​។ មុន​ការសម្រេច​ដាក់ឈ្មោះ Chelsea ឈ្មោះ​មួយចំនួន​ក៏​ត្រូវបាន​ពិចារណា​ផង​ដូចជា Kensington FC Stamford Bridge FC និង London FC​។ តែ​ចុងក្រោយ​ឈ្មោះ Chelsea ត្រូវបាន​សម្រេច​យកមក​ប្រើ​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​១៩០៥ នា​តៀមស្រា​មួយកន្លែង​ឈ្មោះថា The Rising Sun(​បច្ចុប្បន្ន​ជា​ហាង Butchers’ Hook) ដែល​នៅ​ទល់មុខ​ច្រក​ធំ​ចូល​បរិវេណ​ផ្លូវ Fulham៕
​ដោយ ៖​វិច្ឆិកា​

spot_img
×