AC MILAN ជាក្លិបបាល់ទាត់អាជីពរបស់ប្រទេសអ៊ីតាលី ពួកគេចំណាយស្ទើរតែស្រុងក្នុងពានលំដាប់កំពូលលើកតែរដូវកាល ១៩៨០-១និង១៩៨២-៨៣ ដែលពួកគេលេងនៅលីគលំដាប់ទីពីរ។
_ ឈ្នោះពេញ: Assciazione Calcio Milan
_ រហស្សនាម: បិសាច ក្រហម ខ្មៅ ( 1 Rossoneri 2 Diavolo)
_ បង្កើត: ១៣ មិថុនា ១៨៩៩គឺ ១២០កន្លងមកហើយ
_ ទីលាន: San Siro ផ្ទុកអ្នកទស្សនាបាន ៨០០១៨ នាក់
_ ម្ចាស់ក្លឹប: ក្រុមហ៊ុនអង់គ្លេស Elliot Advisor មានហ៊ុនក្នុងក្លឹប ៩៩,៩៣% ម្ចាស់ហ៊ុនតូចៗ ០,០៧%
_ ប្រធានក្លឹប: Paolo Scaroni
_ គ្រូបង្វឹក: Stefano Pioli
ប្រវត្តិធ្លាប់ឈ្នះពាន:
_ Intercontinental Cup ៣ដង
_ FIFA Club World Cup ម្តង
_ European Cup ឬ UEFA CHAMPIONS LEAGUE ៧ដង
_ UEFA Super Cup ៥ដង
_ UEFA Cup Winners’ Cup ២ដង
_ ជើងឯកលីគកំពូលអ៊ីតាលី ១៨ដង
_ ពាន Coppa Italia ៥ដង
_ Supercoppa Italia ៧ដង
ប្រវត្តិនៃការកកើត:
AC MILAN ត្រូវបានបង្កើតឡើងជា Milan Foot-Ball and Cricket Club ក្នុងឆ្នាំ ១៨៩៩ ដោយជនបរទេសជាជនជាតិអង់គ្លេសពីររូបគឺ Alfred Edwards និង Herbert Kilpin។ ទោះយ៉ាងណាក៏ដោយក្លឹបនេះបានប្រកាសថា កាលបរិច្ឆេទនៃការបង្កើតក្លឹបនៅថ្ងៃ១៦ខែធ្នូនាឆ្នាំនោះ តែភស្តុតាងជាប្រវត្តិសាស្ត្របានបង្ហាញថា ក្លឹបនេះបង្កើតនៅថ្ងៃទី១៣ខែធ្នូនាឆ្នាំនោះទៅវិញ។
គួរកត់សម្គាល់ផងដែរថា ដើម្បីផ្តល់កិត្តិយសដល់ជនជាតិអង់គ្លេសទាំងពីរដែលជាស្ថាបនិកក្លឹប AC MILAN ក្លឹបដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីតាលីមួយនេះ នៅតែប្រើឈ្មោះជាភាសាអង់គ្លេសសម្រាប់ទីក្រុងនៃក្លឹបរបស់ខ្លួនគឺ Milan ដោយមិនប្រើសូរសៀងជាភាសាអ៊ីតាលីជា Milano ឡើយ៕
ដោយ ៖វិច្ឆិកា