Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ប្រុស ស្រី ១០​នាក់ និង​ជនសង្ស័យ​ជា​ជាតិចិន​ម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ជ​នស​ង្ស​យ័​ជា​ជាតិចិន​ម្នាក់ ពាក់​ព​ន្ធ័​បទល្មើស​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​នៅ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ។ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ក៏បាន បញ្ជូន​ជនសង្ស័យ​ជា​ជាតិចិន​ម្នាក់នេះ និង​ជនសង្ស័យ​ប្រុស ស្រី ១០​នាក់​ផ្សេង​ទៀ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា ជនសង្ស័យ​មានឈ្មោះ ទាន់ អាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ​៣ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។

​វត្ថុតាង​ដកហូត​បាន មាន​ថ្នាំញៀន​ម្សៅ​ពណ៌​ស​ចំនួន ៨ កញ្ចប់ , ម្សៅ​ស​ថ្លា​ចំនួន​២​កញ្ចប់​,​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន ១២៣ គ្រាប់​,​ថ្នាំ​គ្រាប់​ពណ៌​លឿង​ចំនួន ១៥ គ្រាប់​,​ទូរ​សព្ទ​២​គ្រឿង​,​ជញ្ជីង​ថ្លឹង​១,​កញ្ឆា​ចំនួន ៣ កញ្ចប់​, ថ្នាំ​បន្ទះ​ចំនួន ៣ បន្ទះ​ស្មើនឹង ៣០ គ្រាប់​, ម្សៅ​កញ្ចប់​ពណ៌​ទឹកប្រាក់​ចំនួន ៥៨​កញ្ចប់​, ម្សៅ​កញ្ចប់​ពណ៌​បៃតង​ចំនួន ៥ កញ្ចប់​, ម្សៅ​កញ្ចប់​កាហ្វេ​ចំនួន ២ កញ្ចប់​, ថ្នាំ​ទឹក​២​ដប​, ថ្នាំ​គ្រាប់​១​ដប​, លិខិតឆ្លងដែន​ចំនួន​១​ច្បាប់​, កាំភ្លើងខ្លី​បាញ់​គ្រាប់ឃ្លី​១​គ្រឿង​, រថយន្ត​ចំនួន ១ គ្រឿង ម៉ាក​RANGE ROVER ផ្លាកលេខ​ភ្នំពេញ 2V- 4518​។​
​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មុននឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​។​

វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​១០​នាក់ រួម​នឹង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សាទុក ឬ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ចុះ​បង្ក្រាបបាន​ចំនួន​០៣​លើក ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​៕ ដោយ​៖​កូ​ឡាប​


spot_img
×