Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ជាមួយ​ដៃគូ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ដឹកនាំ​
​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ជាមួយ​ដៃគូ តាម​ប្រព័ន្ធ​វីដេអូ (Video Conference) កាលពី​ថ្ងៃទី​២៧-២៩ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ចិន​លើក​ទី​១៩
​កិច្ច​ពិគ្រោះ​យោបល់​បានអនុម័ត​លើ​ជំហាន​បន្ទាប់​ដើម្បី​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​ការងារ​ដែល​នៅ​សេសសល់​ក្នុង​
​កម្មវិធី​ការងារ​នាពេល​អនាគត ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន – ចិន (ACFTA) និង​បានបញ្ជាក់​ពី​
​សារៈសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជម្រុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ដោយសារ​ផលប៉ះពាល់​នៃ​កូ​វីដ​-១៩ ដោយ​បន្ត​រក្សា​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​និង​
​ពិភពលោក កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ការឆ្លង​កូ​វីដ​និង​កសាង​តំបន់​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​។​

២. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន – សហរដ្ឋអាមេរិក​
​កិច្ច​ពិគ្រោះ​យោបល់​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការរៀបចំ​ក្របខណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ​អាស៊ាន​- សហរដ្ឋអាមេរិក​(TIFA) និង​ផែនការ​ការងារ E3 និង​ជម្រុញ​ការអនុវត្ត​គម្រោង​សកម្មភាព​នៅក្រោម​ក្របខ​ណ្ឌ TIFA ២០២០-២០២១ ដែល​ផ្តោតលើ​ពាណិជ្ជកម្ម​ឌីជីថល តម្លាភាព និង​ការអនុវត្ត​បទ​ប្បញ្ញត្តិ កិច្ចសន្ទនា​ពាណិជ្ជកម្ម​និង​បរិស្ថាន ច្រកចេញចូល​តែមួយ​អាស៊ាន ការសម្របសម្រួល​ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ MSME ជាដើម​។ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​លើ​អនុសាសន៍​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​
​អាមេរិក​-​អាស៊ាន​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​កូ​វីដ​-១៩​តាមរយៈ​ពាណិជ្ជកម្ម​ឌីជីថល និង​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​ការវិនិយោគ​របស់​សហ​រដ្ឋ​
​អាមេរិក​ក្នុង​អាស៊ាន ដោយ​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​រវាង​ភាគី​ទាំងពីរ​។​

៣. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន – ហុងកុង (​ចិន​) លើក​ទី​៤
​កិច្ច​ពិគ្រោះ​យោបល់​បាន​ឯកភាព​លើ​ការលើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន​-​ហុងកុង​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន – ហុក​កុង (AHKFTA) និង​កិច្ចព្រមព្រៀង​វិនិយោគ​អាស៊ាន – ហុក​កុង (AHKIA) ។ រដ្ឋមន្ត្រី​ទាំងអស់​រំពឹងថា​ការអនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​ទាំងពីរ​នៅ​ចុងឆ្នាំ ២០២០ នឹង​ពង្រឹង​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាង​ភាគី​ទាំងពីរ​។​

៤. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន -​ជប៉ុន លើក​ទី​២៦
​កិច្ច​ពិគ្រោះ​យោបល់​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ពង្រឹង​សេដ្ឋកិច្ច​អាស៊ាន -​ជប៉ុន ក្នុងការ​ឆ្លើយតប​នឹង​កូ​វីដ​-១៩ ដែល​ផ្តោតលើ​គំនិត​ផ្តូ​ច​ផ្តើម​ចំនួន​៣ រួមមាន​៖ (១) រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​រវាង​អាស៊ាន​និង​ជប៉ុន (២) កាត់បន្ថយ​ផលប៉ះពាល់​នៃ​កូ​វីដ​-១៩ មកលើ​សេដ្ឋកិច្ច និង (៣) ពង្រឹង​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​។ កិច្ច​ពិគ្រោះ​យោបល់​ក៏​រំពឹង​ផងដែរ​ថា ការអនុវត្ត​ពេញលេញ​នៃ​ពិធីសារ​ទី ១ ដែល​ធ្វើ​វិសោធនកម្ម​បញ្ចូល​ជំពូក​ពាណិជ្ជកម្ម​សេវាកម្ម និង​វិនិយោគ​ទៅក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​អាស៊ាន – ជប៉ុន នឹង​ធ្វើឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន – ជប៉ុន​កាន់តែ​ទូលំទូលាយ ជាពិសេស​សម្រាប់​អ្នកផ្តល់​សេវាកម្ម​និង​វិនិយោគិន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​តំបន់​។​

៥. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន -​រុស្ស៊ី លើក​ទី​៩
​កិច្ច​ពិគ្រោះ​យោបល់​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​(១)​កម្មវិធី​ការងារ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​
​វិនិយោគ​អាស៊ាន – រុស្ស៊ី​ក្រោយ​ឆ្នាំ ២០១៧ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​អាស៊ាន​នៅក្នុង​បច្ចេកវិទ្យា​ឌីជីថល​និង​ហេដ្ឋារចនាសម្ព័ន្ធ និង (២) កម្មវិធី​សហប្រតិបត្តិការ​អាស៊ាន​-​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEC) ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩-២០២០ ។ ដើម្បី​ស្វែងរក​សក្តានុពល​ពាណិជ្ជកម្ម​វិនិយោគ​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​តំបន់​ទាំងពីរ កិច្ច​ពិគ្រោះ​យោបល់​បានសម្រេច​ពន្យារ​ការអនុវត្ត​កម្មវិធី​
​សហប្រតិបត្តិការ​អាស៊ាន​-EEC ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច រហូតដល់​ឆ្នាំ ២០២៥ ។​

៦. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​បី លើក​ទី​២៣
​កិច្ច​ពិគ្រោះ​យោបល់​បានអនុម័ត​លើ​ផែនការ​សកម្មភាព​អាស៊ាន​បូក​បី (ASEAN Plus Three Plan of Action) ស្តីពី​ការកាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​និង​ការសម្របសម្រួល​រវាង​អាស៊ាន​និង​បណ្តា​ប្រទេស​បូក​បី ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ស្ថានភាព​អាសន្ន​នា ពេលអនាគត​ក៏ដូចជា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​កូ​វីដ​-១៩​។ កិច្ច​ពិគ្រោះ​យោបល់​ក៏បាន​ជំរុញ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ឱ​
​្យ​បាន​រួចរាល់​ក្នុង​ឆ្នាំ ២០២០ ដើម្បី​
​ស្តារ​ទំនុកចិត្ត​របស់​វិស័យ​ធុរកិច្ច​និង​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​។​

៧. កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​(EAS) លើក​ទី ៨
​កិច្ច​ប្រជុំបាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ថ្នាក់​តំបន់​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ តាមរយៈ​ការបង្កើត​
​មូលនិធិ​ឆ្លើយតប​នឹង​កូ​វីដ​-១៩​របស់​អាស៊ាន ក៏ដូចជា​ការងារ​ឆ្ពោះទៅរក​ការបង្កើត​ការ​បម្រុង​ទុក​បរិក្ខារ​វេជ្ជសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​និង​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​សម្រាប់​ការឆ្លើយតប​នឹង​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​។ កិច្ច​ពិគ្រោះ​យោបល់​ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​ដល់​ការធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។

៨. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​កាណាដា លើក​ទី​៩
​កិច្ច​ពិគ្រោះ​យោបល់​បានអនុម័ត​លើ​ផែនការ​ការងារ​សេចក្តី​ប្រកាស​រួម​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ (JDTI) ឆ្នាំ ២០២១-២០២៥ ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ភាគី​ទាំងពីរ​ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ឱ្យ​កាន់​
​តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ​។ កិច្ច​ពិគ្រោះ​យោបល់​ក៏បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​កិច្ចសន្ទនា​គោលនយោបាយ​ពាណិជ្ជកម្ម​អាស៊ាន – កាណាដា​លើក​ទី ៤ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ៨-១២ ខែមិថុនា​ឆ្នាំ ២០២០ ដោយ​ផ្តោតលើ​វិស័យ​ចំនួន ៤ គឺ​លទ្ធកម្ម​រដ្ឋាភិបាល បរិស្ថាន ការងារ និង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ ( SOEs) ។ កិច្ច​ពិគ្រោះ​យោបល់​បាន​ជម្រុញ​ភាគី​ទាំងពីរ​ឱ្យ​បន្ត​ពិភាក្សា​ពី​ជំហាន​បន្ទាប់​ដើម្បី​ពិនិត្យ​លទ្ធភាព​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន – កាណាដា​។​

៩. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ លើក​ទី​២៥
​កិច្ច​ពិគ្រោះ​យោបល់​បាន​អបអរសាទរ​ចំពោះ​ការអនុវត្ត​ពេញលេញ​នៃ​កម្មវិធី​កាត់បន្ថយ​ពន្ធគយ និង​វិធាន​ជាក់លាក់​នៃ​ផលិតផល​ឆ្នាំ ២០១៧ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​–​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ( AANZFTA)​។ កិច្ច​ពិគ្រោះ​យោបល់​ក៏បាន​ជម្រុញ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​លើ​ការធ្វើ​បច្ចុប្បន្នភាព AANZFTA ដើម្បី​ឈានទៅ​បញ្ចប់​ការចរចា​លើ​ពិធីសារ​ទី​២ ធ្វើ​វិសោធនកម្ម AANZFTA​។

១០. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៧
​កិច្ច​ពិគ្រោះ​យោបល់​បាន​ឯកភាព​បន្ត​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ដូចជា​ការថែទាំ​សុខភាព ការចាប់ផ្តើម​អាជីវកម្ម​និង​បច្ចេកវិទ្យា ការតភ្ជាប់ ការផ្តល់​សិទ្ធិ​ដល់​ស្ត្រី​និង​យុវជន ក៏ដូចជា​ការអភិវឌ្ឍ​ជំនាញ​។​

១១. កិច្ច​ពិគ្រោះ​យោបល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​កូរ៉េ លើក​ទី​១៧
​កិច្ច​ពិគ្រោះ​យោបល់​បាន​ឯកភាព​លើ​ការពង្រឹង​សេរីភាវូបនីយកម្ម​ផលិតផល​ទំនិញ​បន្ថែមទៀត​នៅក្នុង​បញ្ជី​រសើប (ST) ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​-​កូរ៉េ ក្រោយពេល RCEP ត្រូវបាន​ចុះហត្ថលេខា​។ កិច្ច​ពិគ្រោះ​យោបល់​ក៏បាន​ស្វាគមន៍​ចំពោះ​ការអនុវត្ត​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព​ក្រោម​កម្មវិធី​ប្រឹក្សា​និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ពី​ប្រទេស​កូរ៉េ (TASK) ក្នុង​ឆ្នាំ ២០២០ ដោយបាន​ជួយ​កែលម្អ​ផលិតភាព​ក៏ដូចជា​គុណភាព​និង​ស្តង់ដារ​នៃ​ផលិតផល និង​ផ្តល់ឱកាស​ដល់​ឧស្សាហកម្ម​ក្នុង​តំបន់​អាច​ទទួលបាន​ចំណេះដឹង​ពី​បច្ចេកវិទ្យា​របស់​អ្នកជំនាញ​កូរ៉េ​។ កិច្ច​ពិគ្រោះ​យោបល់​ក៏បាន​គាំទ្រ​និង​កត់សម្គាល់​ពី​វឌ្ឍនភាព​លើ​ការបង្កើត​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍​ឧស្សាហកម្ម​អាស៊ាន​-​កូរ៉េ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្តង់ដារ​អាស៊ាន​-​កូរ៉េ ផងដែរ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×