Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ឧស្សាហកម្ម ចុះហត្ថលេខា​លើ​អនុស្សរណ​:​យោគយល់ ស្តីពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ លើ​គម្រោង​Go Digital ASEAN

spot_img

​ភ្នំពេញ ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ និង​អង្គការ​មូលនិធិ​អាស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​សី្ត​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ លើ​គម្រោង Go Digital ASEAN F) ដើម្បី​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ការងារ សម្រាប់​ជុំរុញ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម (MSMEs) នៅតាម​ទីជនបទ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឲ្យ​ទទួលបាន​ចំណេះដឹង​ផ្នែក​ឌីជីថល​(Digital) ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន Google.Org មាន​ទឹកប្រាក់​សរុប​ចំនួន​៣,៣​លាន​ដុល្លារ​អាមេរិក ។​

​ក្នុងនោះ​អង្គការ​ស្តារ​កម្ពុជា ជា​អ្នករៀបចំ​វគ្គ​បណ្តុះបណ្តាល​លើ​ម្រោ​ង Go Digital ASEAN ដែលមាន​ទឹកប្រាក់​សរុប ២៥​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បណ្តុះបណ្តាល​គ្រូ​បង្គោល​តាម​បណ្ដា​ខេត្ត និង​រាជធានី​គោលដៅ បណ្តុះបណ្តាល​សហគ្រិន​ចំនួន​១៥.០០០​នាក់ នៅ​ទីតាំង​៧​ខេត្ត និង​រាជធានី​រួមមាន​៖​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ស្វាយរៀង តាកែវ និង​កំពង់ស្ពឺ ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក​ពិធី​ចុះហត្ថលេខា​នេះ បង្ហាញ​ពី​ការគាំទ្រ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​សំណាក់​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល ទៅកាន់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ អាច បន្តធ្វើ​អាជីវកម្ម​ក្នុង​បរិបទ​ដែលមាន​ជំងឺ​កូ​វីដ​១៩ និង​អាច​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល ។

​ជាមួយគ្នានេះ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បានផ្តល់​សារសំខាន់​លើ​ការងារ​ចុះបញ្ជី​សហគ្រាស​ខ្នាតតូច និង​មធ្យម តាម​ប្រព័ន្ធ​Online ដើម្បី​ឲ្យ​ពួកគេ​ស្ថិតនៅក្រោម​ឆត្រ​តែមួយ និង​ស្ថិតក្រោម​ក្របខ័ណ្ឌ​ច្បាប់​មួយ​ដែល​យើង​អាច​គ្រប់គ្រង បណ្តុះបណ្តាល និង​តម្រង់ទិស​ពួកគេ ចូលក្នុង​បរិបទ​សាកល​ភា​វូ​នីយកម្ម​និង​បដិវត្តន៍​ឧស្សា​កម្ម​៤.០ ។​

​លោកស្រី Meloney C.Lindberg ប្រធាន​អង្គការ​មូលនិធិ​អាស៊ី បាន​មានប្រសាសន៍ថា លោកស្រី មានការ​រីករាយ ចំពោះ​ការគាំទ្រ​ពេញទំហឹង​ពី​ក្រសួង ដើម្បី​អនុវត្ត​គម្រោង​នៅ​ថ្នាក់​តំបន់​និង​ក្នុងប្រទេស​កម្ពុជា ។ លោកស្រី​បាន​បន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម បាន​រង​ផលប៉ះពាល់​ផងដែរ ។ គម្រោង​នេះ​កើតឡើង​ចំពេល​ដែល​អាជីវកម្ម​ទាំងនោះ ត្រូវការ​ចំណេះដឹង​និង​ជំនាញ​ឌីជីថល ដើម្បី​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​រកប្រាក់ ចំណូល​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ ប្រកបដោយ​សុវត្ថិភាព​។ ជាមួយគ្នានេះ លោកស្រី​ប្រធាន​មូលនិធិ​អាស៊ី បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​លោកស្រី Stephanie Davis នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​Google.Org ដែលជា​ក្រុមហ៊ុន​សហការ​លើ​ការងារ​នេះ​ថា ៖ អាជីវកម្ម​ខ្នាតតូច គឺជា​បេះដូង​នៃ​សេដ្ឋកិច្ចជាតិ និង​សហគមន៍​របស់​ប្រទេស​កម្ពុជា និង​ជាការ​ពិបាក នាពេល​បច្ចុប្បន្ននេះ ដែល​តម្រូវ​ឲ្យ​មានការ​គាំទ្រ​ជាបន្ទាន់ លើ​ការប្រើប្រាស់ ប្រព័ន្ធ​ឌីជីថល​ទៅដល់​អាជីវករ​ទាំងនោះ​៕
ដោយ​៖CEN​

 

spot_img
×