Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​៤​នាក់ ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស ទៅ​តុលាការ​

spot_img

ស្ទឹងត្រែង ៖ មន្ត្រីជលផល​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​បទល្មើស​នេសាទ​ឆក់​ត្រី ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០​។​

​ជនសង្ស័យ​ចំនួន​៤​នាក់ រួមទាំង​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​នេសាទ (​ឧបករណ៍​ឆក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ និង​ដកហូត​២​ករណី​ផ្សេងគ្នា កាលពី​ថ្ងៃ​៣០ ខែសីហា ឆ្នាំ​២០២០​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​ឲ្យ​ដឹងថា មន្ត្រីជលផល រួមសហការ​ជាមួយ ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ព្រះ​រំកិល វរ​ការពារ​ព្រំដែន នគរបាល​ប៉ុស្តិ៍ ប្រជា​ការពារ និង​សហគមន៍ បាន​បង្ក្រាប​ករណី​ឆក់​ត្រី​ចំនួន ២ ករណី​។​

​ករណី​ទី ១ ប្រព្រឹត្តឡើង​ដោយ​ឈ្មោះ ប៉ុក ធឿន ភេទ​ប្រុស អាយុ ៤២ ឆ្នាំ និង​ឈ្មោះ ញ៉ា​ន ស៊ី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ចំណុច​អូរ​ស្ទឹងត្រែង​-​ព្រះវិហារ ដោយបាន​ដកហូត​នូវ​វត្ថុតាង រួមមាន ក្បាល​ឆក់ ចំនួន ១ គ្រឿង អាគុយ ចំនួន ១ គ្រឿង ម៉ូតូ​ហុងដា Dream ឆ្នាំ ២០១២ ចំនួន ១ គ្រឿង ត្រី​ចម្រុះ​ចំនួន ១០​គីឡូក្រាម​។​

​ករណី​ទី ២ ប្រព្រឹត្ត​ដោយ​ឈ្មោះ ផាត មុ​ល ភេទ​ប្រុស អាយុ ២៦ ឆ្នាំ និង​ឈ្មោះ អ៊ី​ន រតនា ភេទ​ប្រុស អាយុ ២០ ឆ្នាំ នៅ​ចំណុច​អភិរក្ស​ជលផល​អាងទឹក​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ដោយបាន​ដកហូត​នូវ​វត្ថុតាង​ក្បាល​ឆក់ ចំនួន ១ គ្រឿង​ដង​ឆក់ ចំនួន ១ គូរ អាគុយ ចំនួន ១​គ្រឿង ទូក​ស្មាច់​ប្រវែង ៦,៣ ម៉ែត្រ ចំនួន ១ គ្រឿង​ម៉ាស៊ីន Motoyama 18 សេស ចំនួន ១ គ្រឿង ត្រី​ចម្រុះ​ចំនួន ១៥​គីឡូក្រាម​។​

​មន្ត្រីជលផល បាន​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០៕ ដោយ​៖​សុខុម​


spot_img
×