Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​លក់​បាញ់​ភាគហ៊ុន នៅ​អាមេរិក ដោយសារ​បារម្ភ​រដ្ឋាភិបាល​ក្ស័យធន​

spot_img

ទីផ្សារ​ភាគហ៊ុន​អាមេរិក ទើប​ឆ្លងកាត់​ការធ្លាក់​ចុះ​តម្លៃ​ហ៊ុន ២​លើក​ជា​បន្តបន្ទាប់​ដោយ​មូលហេតុ​ថា អ្នកវិនិយោគ​បារម្ភ​ខ្លាច​ហានិភ័យ នៃ​ការ​ក្ស័យធន​របស់​រដ្ឋាភិបាល​នៅ​ចុងខែ​នេះ ក៏ដូចជា​កង្វល់​ចំពោះ​បញ្ហា​ធនាគារកណ្តាល​អាមេរិក អាច​បង្កើន​អត្រា​ការប្រាក់​។​

​ទីផ្សារ​ភាគហ៊ុន​អាមេរិក ឆ្លងកាត់​ការធ្លាក់ចុះ​តម្លៃ​ហ៊ុន​ខ្លាំង​។​

​ប្រភពពី Reuters ការបិទ​បញ្ចប់​ផ្សារ​ហ៊ុន​ប្រចាំថ្ងៃ ៥ កុម្ភៈ លិបិក្រម Dow Jones លើ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ធ្លាក់ចុះ 1.175​ពិន្ទុ ឬ ថយចុះ ៤,៦% ដែល​ជា​កម្រិត​ធ្លាក់​គំហុក​គិត​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ ២០០៨​មក ។ លិបិក្រម S&P 500 ក៏​ធ្លាក់ចុះ​ខ្លាំង​ដល់​ទៅ ៣,៨% ហើយ Nasdaq giảm 3,7% ក៏​ធ្លាក់ចុះ ៣,៧%​។​

​នេះ​ក៏​ជា​ការធ្លាក់​ដ៏​គំហុក​ជា​លើក​ទី​២ នៅ​ពេល​ក្រសួង​ពលករ​អាមេរិក​ប្រកាស​ជា​សាធារណៈ​នូវ​របាយការណ៍​អំពី​ការងារ​ធ្វើ​នៅ​ខែ​មករា ដើមឆ្នាំ​។ ប្រសិន​គិត​ដោយឡែក​តែ​ក្នុង​សប្តាហ៍​មុន ការ​សម្រុក​លក់​ចេញ​ប័ណ្ណ​ភាគហ៊ុន ធ្វើ​ឲ្យ​ទីផ្សា​រមូល​ប័ន​អាមេរិក​ខាត​បង់អស់ ១.០០០​លាន​ដុល្លារ​។​

​តាម​ការ​វាយ​តំលៃ​របស់​អ្នកជំនាញការ​បរិបទ​សម្រុ​កលក់ចេញ​បែប​នេះ​រប​ស់​អ្នកវិនិយោគ ដោយសារតែ​ពួកគេ​កាន់តែ​មាន​ការភ័យព្រួយ​ចំពោះ​កិច្ច​អភិ​សេដ្ឋកិច្ច ក្រោយ​ការសម្រេច​កាត់បន្ថយរ​បស់​សេត​វិមាន​។ ម្យ៉ាងទៀត ខឿនសេដ្ឋកិច្ច ដែល​កំពុង​ស្ថិត​នៅក្នុង​សីតុណ្ហភាព​ប្រមូលផ្តុំ​បង្កើត​ការងារ ធ្វើឲ្យ​ធនាគារកណ្តាល (FED)​។​

​កង្វល់​ដ៏​ធំ​មួយ​ផ្សេងទៀត របស់​វិនិយោគគិន​ផ្សារ​ហ៊ុន នោះ​គឺ​បញ្ហា​បំណុល​សាធារណៈ​របស់​រដ្ឋការ​អាមេរិក​បាន​កើន​កៀក​ពិ​ដាន​។ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ ៥ ខែ​កុម្ភៈ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​បង្ហាញថា រដ្ឋការ​អាមេរិក​នឹង​តម្លើង​ទៅតាម​បំណុល ដើម្បី​បញ្ចៀស​ពី​ការ​ក្ស័យធន​៕ ចន្ទ្រា​

spot_img
×