Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួច​ម៉ូតូ​នៅ​ចំណុច​រមណីយដ្ឋាន​ថ្មបាំង ត្រូវ​ប៉ូលិស​ចាប់បាន​

spot_img

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​នៅ​ចំណុច​រមណីយដ្ឋាន​ថ្មបាំង ស្ថិតនៅ ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​យោងតាម​របាយការណ៍​នគរបាល​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ដៀង វ៉ាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​នឹង​អំពើ​លួច ប្រព្រឹត្ត​នៅ​ថ្ងៃទី​៣០ ខែសីហា ស្ថិតនៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​ខេត្តក្រចេះ ។​

​មុនពេល​កើតហេតុ នៅ​ថ្ងៃទី​៣០ ខែសីហា វេ​ល​ម៉ោង​៥​ទៀបភ្លឺ ឈ្មោះ ហួត ដា បាន​ជិះ​ម៉ូតូ​ខាងលើ ទៅ​រៀបចំ​អីវ៉ាន់​ឲ្យ​ប្រពន្ធ​លក់​នៅ​ផ្សារ​ក្រចេះ ពេល​ត្រឡប់​មកដល់​បន្ទប់​វិញ ខ្លួន​បាន​យក​ម៉ូតូ​ទុក​នៅមុខ​បន្ទប់ និង​ទុក​កូនសោ​ឲ្យ​ប្រពន្ធ​សម្រាប់​ជិះ ទៅ​លក់​អីវ៉ាន់​នៅ​ផ្សារ ហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មក​កន្លែងធ្វើការ រហូតដល់​ម៉ោង​៧​ព្រឹក​ប្រពន្ធ​ខ្លួន​ចេញមក​យក​ម៉ូតូ​ទើប​ដឹងថា​បាត់​ម៉ូតូ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​នគរបាល​ចិត្រ​បុរី និង​នគរបាល​ជំនាញ​ខេត្ត បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​ជា​បន្តបន្ទាប់ និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ខណៈដែល​ជនសង្ស័យ​រូបនេះ ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច មក​សម្ងំ​លាក់ខ្លួន​នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​បានធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង មធ្យោបាយរ​បស់ជនស​ង្ស័​យ​១​គ្រឿង និង​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង និង​ឧបករណ៍​កាច់​សោ​ម៉ូតូ​១​សម្រាប់​។ ជនសង្ស័យ​រួមទាំង​វត្ថុតាង កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្ដោះអាសន្ន នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ដោយ​៖​សុខុម​

spot_img
×