Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​បងប្អូន​! លើស​ម៉ោង ១២ ថ្ងៃត្រង់​ហើយ នៅ​ដើរ​បិណ្ឌបាត​ទៀត ពេល​ទាញ​ទូរស័ព្ទ​តេ​ទៅ​ប៉ូលិស ស្រាប់តែ​បក​មក​ចង្អុលមុខ និង​បោះសម្តី​ខ្លាំងៗ​ថា​…!

spot_img

​ភ្នំពេញ ៖ ថ្មីៗ​នេះ មាន​ករណី​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ហួសចិត្ត​ជាខ្លាំង​តែម្តង ក្រោយពី​បានដឹងថា មាន​លោកសង្ឃ​ក្លែងក្លាយ​មួយអង្គ បាននិងកំពុង​យក​ព្រះពុទ្ធសាសនា​បោកប្រាស់​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នកលក់ដូរ ដោយ​គេ​បាន​ប្រទះឃើញ​កំពុង​ដើរ​បិណ្ឌបាត​ហួស​ម៉ោង​ឆាន់​ថ្ងៃត្រង់​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ហួស​ម៉ោង ១២ ថ្ងៃត្រង់​ទៅហើយ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បាន ព្រី​យ៉ា​ណុ​ត បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​មួយរយៈ​នេះ​សម្បូរ​ចោរ​ដើរ​បិណ្ឌបាត​ខុស​ម៉ោង​ណាស់ ម៉ោង​១១​កន្លះ​ហើយ​នៅ​ដើរ​ប្រមូល​បច្ច័យ​កសាង​ទៀត ពេលខ្លះ​ម៉ោង​១ ម៉ោង​២ ក៏មាន​»​។

​ម្ចាស់​គណនី​ខាងលើ ក៏បាន​បញ្ជាក់ថា​៖ លោកសង្ឃ​ក្លែងក្លាយ​នោះ បាន​ប្រាប់ថា នៅ​វត្ត​ឧណ្ណាលោម ចុច​តេ​ហៅ​ប៉ូលិស ស្រាប់តែ​បក​ហេ​មក​បែបនេះ​ថា​ចង់​តេ​អី​ក៏​តេ​ទៅ​! និង​បន្ទាប់មក បាន​រត់ឡើង​ម៉ូតូ​កង់​បី​គ្នីគ្នា​របស់ខ្លួន​នៅ​រង់ចាំ​យ៉ាង​លឿន រួច​ជិះ​ចាក​ចេញទៅ​យ៉ាង​រំភើយ​តែម្តង​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ សង្ឃ​ក្លែងក្លាយ​រូបនេះ នៅបាន​ហ៊ាន​បោះសម្តី​ខ្លាំង​បែបនេះ​ទៀតថា «​ផ្ទះ​ហែង​លក់ដូរ​អញ​ចូល​មិនបាន​ហី​!»​។ តាមរយៈ​នេះ គណនី​ខាងលើ​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់គ្នា មានការ​ប្រុង​យ័​ត្ន​ថា​៖ «​សូម​បងប្អូន​ប្រយ័ត្ន​ផង វា​ហ៊ាន​ណាស់​ដើរចូល​ផ្ទះ​តែម្តង​។ នៅ​ម្តុំ​ផ្លូវ​ត្រសក់ផ្អែម​!»​។​

​ក្រោយពី​បានឃើញ​រូបភាព​នេះ​រួច ស្រាប់តែ​ក្នុងនោះ​មាន​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់មាន​គណនី​ឈ្មោះ Nuth Thida ដែល​បាន​ស្គាល់​សង្ឃ​ក្លែងក្លាយ​នេះ បានលើកឡើង​ទាំង​ហួសចិត្ត​ថា​៖ «​លោក​បង​ទើប​ប្រមូល​បច្ច័យ​កំពង់សោម​ថ្ងៃមុន​សោះ ឥឡូវ​ដល់​ភ្នំពេញ​ហី​»​។ ដោយឡែក មនុស្ស​ជាច្រើន​ដែល​មានការ​ស្អប់ខ្ពើម​ពី​ទង្វើ​នេះ បានស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​ដ៏​ព្រហើន មក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖ លឹម ហុង​


spot_img
×