Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន​បុរស​២​នាក់ បន្លំ​ខ្លួន​ជា​សង្ឃ​ដើរ​ចែក​សំបុត្រ​បុណ្យ និង​អង្គាសប្រាក់​

spot_img

​ខេត្តកណ្តាល​៖ បុរស​២​នាក់ បាន​បន្លំ​ស្លៀក​ស្បង់​ចីពរ ជា​ព្រះសង្ឃ គ្មាន​ច្បាប់​អនុញ្ញាត ដើរ​ចែក​សំបុត្រ​បុណ្យ និង​អង្គាសប្រាក់ ត្រូវ​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ថ្ងៃ​សៅរ៍ ទី​២៩ ខែសីហា ឆ្នាំ​២០២០​។ ជនសង្ស័យ​បាន​ចុះ​ដើរ​ចែក​សំបុត្រ​បុណ្យ និង​អង្គាសប្រាក់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​២ មក​ទិស​ខាងត្បូង ពេល​ដើរ​មកដល់​ចំណុចកើតហេតុ បាន​ជួប​ជាមួយ​ព្រះចៅអធិការ​វត្ត វិហារ​កំបោរ ដោយមាន​ការសង្ស័យ​ព្រះចៅអធិការ​បាន​សួរនាំ ហើយ​បាន​នាំ​ជនសង្ស័យ​ទាំងពីរ​នាក់ ទៅ​ប្រគល់ជូន​ព្រះចៅអធិការ​វត្ត​វិហារ​បិតមាស ដែលជា​ព្រះ​អនុគុណ​ស្រុក​កណ្ដាលស្ទឹង​សួរនាំ​បន្ត ដោយ​ពិនិត្យឃើញថា​ជនសង្ស័យ​ទាំងពីរ​ជា​ព្រះសង្ឃ​ក្លែងក្លាយ ក៏​ដោះ​ស្បង់​ចីពរ​ចេញ ប្រគល់​ឲ្យ​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង ។​

​មន្ត្រីនគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​០២​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន​៖ ១/ ឈ្មោះ ហុន សៀវ​ប៉ាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ភូមិ​ព្រៃ​រំដួល​ខាងលិច​ឃុំ​បសេដ្ឋ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ​(​ឃាត់ខ្លួន​)​។ ២.​ឈ្មោះ វង្ស ដា​រ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំមាន​ទីលំនៅ​ភូមិ ស្រី​ជា ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត (​ឃាត់ខ្លួន​)​។​

​ចំណែក​វត្ថុតាង​ចាប់យក​រួមមាន​៖ ១-​ចីពរ ចំនួន​២ ។ ២ -​ស្បង់ ចំនួន ២ ។ ៣-​ហង្ស​សាក់ ចំនួន ២ ។ ៤–​អ៊ុត ឃុ​ត ចំនួន ១​។ ៥–​លុយ​ខ្មែរ​ចំនួន ៣០.០០០​រៀល​(​បី​ម៉ឺន​រៀល​)​។ ៦–​ឆាយា​គណៈមហានិកាយ ១​ក្បាល​។ ៧–​ទូរស័ព្ទដៃ​ម៉ាក អិន​ចុច​ពិល ២​គ្រឿង​។ ៨–​សំបុត្រ​បុណ្យ ចំនួន ១៩​សន្លឹក​។​

​ប្រភព​ដដែល​បន្តថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​កើត​ខាងលើ​វេលា​ម៉ោង ០៧​និង​០០​នាទី​ជនសង្ស័យ​ចំនួន​៥​នាក់​មានឈ្មោះ ឡុង ជា​អ្នកបើករថយន្ត ឈ្មោះ ខ្លា ឈ្មោះ សៅ ឈ្មោះ វង្ស ដា​រ៉ា និង ឈ្មោះ ហុន សៀក​ប៉ាវ បាន​ជិះ​រថយន្ត​មួយគ្រឿង កា​ម៉ា​រី ហើម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​បាត់ដំបង 2L-5453 ចេញពីផ្ទះ​សំណាក់​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ​សំដៅ​មកដល់​រង្វង់​មូល​គួ​ស្រូវ ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏​ឈប់​រថយន្ត​នៅ​ជិត​នោះ ហើយ​ឈ្មោះ ឡុង ក៏បាន​ចែក​ស្បង់​ចីពរ ហង្ស​សាក់ ថង់យាម អ៊ុត​ឃុ​ត ឆាយា​គណៈមហានិកាយ​ម្នា​ក់មួយ សំបុត្រ​បុណ្យ​ជាច្រើន​សន្លឹក រួច​ជនសង្ស័យ​ឈ្មោះ ហុន សៀក​ប៉ាវ និង​ឈ្មោះ វង្ស ដា​រ៉ា បាន​ចុះ​ដើរ​ចែក​សំបុត្រ​បុណ្យ និង​អង្គាសប្រាក់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​២ មក​ទិស​ខាងត្បូង ពេល​ដើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជួប​ជាមួយ​ព្រះចៅអធិការ​វត្ត វិហារ​កំបោរ ដោយមាន​ការសង្ស័យ​ព្រះចៅអធិការ​បាន​សួរនាំ ហើយ​បាន​នាំ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ទៅ​ប្រគល់ជូន​ព្រះចៅអធិការ​វត្ត​វិហារ​បិតមាស ដែលជា​ព្រះ​អនុគុណ​ស្រុក​កណ្ដាលស្ទឹង​សួរនាំ​បន្ត ដោយ​ពិនិត្យឃើញថា​ជនសង្ស័យ​ទាំងពីរ​ជា​ព្រះសង្ឃ​ក្លែងក្លាយ ក៏​ដោះ​ស្បង់​ចីពរ​ចេញ ប្រគល់​ឲ្យ​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង និង​បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×