Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​តិរច្ឆាន​មាន​ជំងឺ​ស​សៃ​ប្រសាទ​សម្លាប់​ម្តាយបង្កើត ដោយ​អា​រក​ត្រូវ​តុលាការ​ឃុំខ្លួន ដាក់គុក​បណ្តោះអាសន្ន ចាំ​កាត់ទោស​ពេល​ក្រោយ​

spot_img

​ភ្នំពេញ​៖ បុរស​មាន​សតិ​មិន​គ្រប់​ឬ​សរសៃប្រសាទ​ឈ្មោះ អ៊ា​ម សំណាង អាយុ​៣២​ឆ្នាំ មុខរបរ​( អតីត​)​បុគ្គលិក រោងចក្រ​ដំឡើង​ម៉ូតូ​ហុងដា ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០២០ បានចេញ​ដីការ​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​គាត់​ត្រូវបាន​គេ​សង្ស័យថា បាន​អា​រក​ម្តាយបង្កើត​រហូត​ដាច់​ក​ចេញពី​ដងខ្លួន​យ៉ាង​អាណោច​អ​ធ័​ម​។​

​សមត្ថកិច្ច​បានលើកឡើង​ថា​៖ ការសម្រេច​ដាក់ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​សិន រង់ចាំ​សវន​ការកាត់ទោស​ពេល​ក្រោយ ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ អំពើ​មនុស្សឃាត​នេះ បាន​ឡើង​ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង កន្លែង​ស្នាក់នៅ​របស់​ជន​ជាប់​ចំណុច​ផ្ទះកើតហេតុ​ជាមួយ​ម្តាយ ដែលជា​ជនរងគ្រោះ ។ នៅ​កន្លែងកើតហេតុ គេ​បានឃើញ​សព​ស្ត្រី​ជា​ម្តាយ​ស្លាប់ ក្នុង​ដាច់​ក្បាល​ចេញពី​ខ្លួន ដេក​នៅលើ​កន្ទេលនីឡុង ក្នុង​សម្លៀកបំពាក់​អាវដៃខ្លី​និង​សា​រ៉ុង​។​

​នៅ​មិនទាន់មាន​ការបញ្ជា​ក់លើ​ជនសង្ស័យ​ថា​តើ​មាន​ជំងឺ​ស​សៃ​ប្រសាទ​ពិត​ឬក៏​អត់​ទេ ព្រោះ​គេ​បានត្រឹមតែ​រកឃើញ​ប័ណ្ណ​បើក​ថ្នាំ ជាប្រចាំ​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ពេល​ឃាត់​ខ្លួនគេ​បានឃើញ​បុរស​រូបនេះ​ស្រាត​ននល​គោក និង​ត្រូវ​នគរបាល​យក​កន្សែង​រុំ រួច​នាំខ្លួន​ទៅ​តុលាការ និង​គុក​តែម្តងទៅ​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា ស្ត្រី​ចំណាស់​ម្នាក់​ត្រូវបាន កូនប្រុស​ចាប់​អា​រក ដាច់ចេញពី​ស្មា ស្លាប់​ក្នុង​បន្ទប់​ជួល រួច​រត់​គេចខ្លួនបាត់ កាលពី​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ ថ្ងៃទី​២៨ ខែ សីហា ឆ្នាំ​២០២០ ដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៩ ខែសីហា ២០២០ ទើប​មាន​មានការ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ស្លាប់​នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០២ ជាន់​ទី​២ ស្ថិតក្នុង​បុរី​សឡា ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ក្រោយមក​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនបង្កើត នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៩ ដោយមាន​ប្រជាពលរដ្ឋ​ឃើញ​ជនសង្ស័យ​ដើរ​ស្រាត នៅក្រោយ​មន្ទីរពេទ្យ​សែន​សុខ​IU ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​មើល ទើប​ដឹងថា​ជា​ជនដៃដល់​ពិតប្រាកដ ក៏​ឃាត់ខ្លួន យកមក​សាកសួរ​នៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែម្តង​៕ ដោយ ៖ ឡេង​បញ្ញា​ឬ​ទ្ធិ​

spot_img
×