Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​នារី Olympic Lyon ឈ្នះ Champions League លើក​ទី​ប្រាំ​

spot_img

ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់ UEFA Champions League ផ្នែក​នារី​កាល​ថ្ងៃអាទិត្យ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Reale Seguros ស្ថិតក្នុង​តំបន់​បាស់ នាទី​ក្រុង បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ដែលជា​ទឹកដី​របស់​ក្លឹប​អាជីព Real Sociedad នោះ ក្រុមបាល់ទាត់​អាជីព​ផ្នែក​នារី អូ​ឡាំ​ពិ​ច លី​យ៉ុង បាន​បំបាក់​ក្រុមបាល់ទាត់​នារី Wolsburg មកពី​អាល្លឺម៉ង់ ក្នុង​លទ្ធផល ៣-១​។​
​គួរ​រំលឹក​ផងដែរ​ថា ការ​ឈ្នះ​ពាន​លើក​នេះ​គឺជា​លើក​ទី​ប្រាំ​ជាប់ៗ​គ្នា​ហើយ​ដែល​ក្រុម​មកពី​បារាំង​មួយ​ធ្វើបាន ហើយបី​គ្រាប់​ខាងលើនេះ​រកបាន​ដោយ Le Sommer ក្នុង​នាទី ២៥ កីឡាការិនី Saki Kumagai នាទី​៤៤​និង​គ្រាប់​ទី​បី​ដោយ​កីឡាការិនី Gunnarsdottir នៅ​នាទី​៨៨ ចំណែក​មួយ​គ្រាប់​របស់ Wolsburg រកបាន​ដោយ​កីឡាការិនី Alexandra Poop ក្នុង​នាទី​៥៥​។
​បញ្ចប់​ការប្រកួត ក្រុម​នារី លី​យ៉ុង ៣ Wolsburg ១៕
​ប្រភព ៖ Daily Mirror
​ដោយ ៖​វិច្ឆិកា​

spot_img
×