Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកល​ភា​វូ​ពាណិជ្ជកម្ម​ថ្មី​នេះ អាជីវកម្ម​គ្រប់​វិស័យ ចាំបាច់​ត្រូវ​ចេះ​ប្រើ​អន​ឡាញ

spot_img

​ភ្នំពេញ​៖ ក្នុង​បរិបទ​ថ្មី​នៃ​ឧស្សាហកម្ម ៤.0 គ្រប់​អាជីវកម្ម ទាំងអស់​នៅ​កម្ពុជា រាប់ទាំង​ធំ​ទាំង​តូច កំពុង​ចាប់យក​បច្ចេកវិទ្យា​ជា​កក្តា​សំខាន់បំផុត ក្នុង​ការជំរុញឱ្យ​អាជីវកម្ម​រីកលូតលាស់ និង​អាច​ប្រ​គួ​ត​ប្រជែង​ខ្លាំង​បាន​។​
​គួបផ្សំ​និង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ផង​នោះ បាន​ជំរុញ​ឱ្យ​ការរស់នៅ​ក្នុងសម័យ​ឌីជីថល ត្រូវតែ​ផ្លាស់ប្ដូរ និង​ទាមទារ​នូវ​ការប្រើ​ជំនាញ​បច្ចេកវិទ្យា​ទំនើប​។ ហើយ​គ្រប់​វិស័យ​ទាំងអស់​ចាំបាច់​ត្រូវ​ចេះ​ប្រើ​អន​ឡាញ​។ ឥឡូវនេះ ព័ត៌មាន​ឌីជីថល បាន​កំពុង​ផ្លាស់ប្តូរ​ការរស់នៅ​រប​ស់មនុស្ស ដោយ ប្រែ​ពី​មើល​ទូរទស្សន៍ មក​មើល​តាម​ទូរស័ព្ទដៃ​វិញ ព្រោះ​វា​បានផ្តល់​ប្រយោជន៍ និង​ភាពងាយស្រួល និង​អាច​យកតាម​ខ្លួន​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​
​បច្ចុប្បន្ននេះ ការប្រើប្រាស់​ទូរស័ព្ទដៃ​បាន​កើនឡើង​ខ្ពស់ ព្រោះ​បច្ចេកវិទ្យា​ក្នុង​ទូរស័ព្ទដៃ​បាន​ជួយ​ដល់​មនុស្ស​ជាច្រើន ក្នុងការ​ស្វែងរក​អត្ថប្រយោជន៍ ទាំង​ការទទួលបាន​ព័ត៌មាន និង​ការធ្វើ​អាជីវកម្ម ។ មនុស្ស​បាន​ប្រើ​ទូរស័ព្ទដៃ ក្នុងការ​ស្វែងរក​ព័ត៌មាន និង​ចែករំលែក​ចំណេះដឹង​បទពិសោធន៍​ជាច្រើន ដែល​ពួកគេ​អាច​ចូល​មើល និង​ទាញយក​ព័ត៌មាន​ទាំងនោះ​បាន តាមរយៈ​គេហទំព័រ Website និង App ជាដើម​។​

​ការស្រាវជ្រាវ​មួយ​រកឃើញថា អតិថិជន​សម័យនេះ ចាប់ផ្តើម​ខ្ជិល មិន​ចង់​និយាយ​ជាមួយ​អ្នកលក់​ថា​ខ្លួន​ចង់​ទិញ​ផលិត​នេះ​ផលិត​នោះទេ ប៉ុន្តែ​ពួកគេ​ចង់​ទិញ​តាម App ឬ​វេ​ប​សាយ ដោយ​ខ្លួនឯង ហើយ​បង់លុយ​អន​ឡាញ រួច​ចាំ​យក​អីវ៉ាន់​នៅផ្ទះ​។​
​អ្នកជំនួញ​អន​ឡាញ​ម្នាក់ បាន​អះអាងថា ការលក់​តាម​អន​ឡាញ ឬ​ហ្វេ​ស​ប៊ុ​ក ជា​មធ្យោបាយ​លក់​អន​ឡាញ ដែល​ពេញនិយម​នៅ​កម្ពុជា ប៉ុន្តែ​មុខរបរ​លក់​អន​ឡាញ​ដែល​កំពុង​កាប់​កប​នេះ នឹងមិន​នៅ​ស្ថិតស្ថេរ​នោះទេ ប្រសិនបើ​អ្នកលក់​អន​ឡាញ មិនបាន Update ខ្លួនឯង​ឲ្យ​ទាន់សភាពការណ៍​សង្គម​។​

​សូមជម្រាបថា នៅ​កម្ពុជា មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ចំនួន​ជាង ២២​លាន​នាក់ ដែល​ស្មើនឹង​១២០​ភាគរយ ជាមួយនឹង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ចំនួន​១៥,៦​លាន​នាក់ ដែល​ស្មើនឹង​៩៦,១​ភាគរយ ខណៈដែល​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក មាន​ជាង ៨​លាន​នាក់​៕
​ដោយ​៖CEN​

spot_img
×