Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​កណ្តាល​ឃុំ​ខ្លួន​មេខ្លោង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ម្នាក់​

spot_img

ជនសង្ស័យ​១​នាក់ ​ដែល​ជា​មេខ្លោង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជិត​មួយ​គីឡូក្រាម​ ត្រូវតុលាការខេត្ត​កណ្តាល​ចេញ​ដីកា​ឃុំខ្លួន​។​

​នគរបាល​ស្រុក​អង្គស្នួល កាលពី ថ្ងៃទី​៥ ខែ​កុម្ភ​: ឆ្នាំ​២០១៨​បានឲ្យដឹងថា យោង​លទ្ធផល​បង្ក្រាប​បាន​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន (Ice) កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច ផ្ទះជួល​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ។​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ ចាន់ ចិត្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​វត្ថុតាង​ចាប់យក ថ្នាំញៀន ចំនួន​៣​កញ្ចប់​មធ្យម ស្មើ​ទម្ងន់ ០,៤៥​ក្រាម រួម​នឹង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​បញ្ជាក់ ៖​ជនសង្ស័យ​ខាងលើ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​២ ដីកា ៖១-​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៩៤ ដក​.​ចខ ចុះ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ របស់លោក គឹម ម៉េង ចៅក្រម​ជំនុំ​ជំ​រះ នៃ​សាលាដំបូង​ខេត្ត​កណ្តាល ពីបទ ៖ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន (​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​០២​ឆ្នាំ ០៦​ខែ​) ។​២-​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៦១ ដក​.​ចខ ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧ របស់លោក ផូង វណ្ណ ចៅក្រម​ជំនុំ​ជំ​រះ នៃ​សាលាដំបូង​ខេត្ត​កណ្តាល ពីបទ ៖ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន (​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​០៣​ឆ្នាំ​) ។​

​ជនសង្ស័យ​ខា​លើ​ត្រូវបាន លោក អី សុវណ្ណ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កណ្តាល ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ ២៣៩ ដក​.​ប​.​ឃ​.​ខ ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នា​ម​២០១៨ បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តកណ្តាល​រួចហើយ ។​

​នៅ ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៣០​នាទី ក្រោយពី​ទទួល​ព័ត៌មាន​ពី​កម្លាំង​មូលដ្ឋាន​សម្ងាត់​ពី​បាន​មក​រាយការណ៍​ជូន​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ថា គាត់​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​ចាន់ ជន​ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល (​ត្រូវ​ជា​បង​បង្កើតរ​បស់​ជនសង្សយ័​ឈ្មោះ​ចាន់ ចិត្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន ពី​បទ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី ចំណុច​បន្ទប់​ជួល​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ) ដោយ​គាត់ (​បងប្រុស​ខាងលើ​) បាន​ទៅ​សួរសុខទុក្ខ​ឈ្មោះ​ចាន់ ចិត្ត នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ហើយ​ឈ្មោះ​ចាន់ ចិត្ត បាន​ប្រាប់​គាត់​ថា​ថ្ងៃ​ប៉ូលីស​ចុះ​ទៅ​បង្ក្រាប​នោះ​ខ្លួន (​ចាន់​ចិត្ត​) បាន​លាក់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយចំនួនធំ​នៅក្នុង​ធុងបាស់ តម្លៃ​ប្រហែល ៥.០០០​ដុល្លារ និង​ទូរ​សព្ទ័​ដៃ​២​គ្រឿង​ម៉ាក​អាយ​ហ្វូន ។​

​ក្រោយពី​ទទួល​បានព័​ត៌​ភ្លាម លោក​អធិការនគរបាល​ស្រុក​អង្គស្នួល បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ សួរនាំ​ដល់​កម្លាំង​ដែល​ចុះ​ទៅ​បង្ក្រាប​ស្វែងរក​ធុងបាស់​ដែល​បានមក​ពី​កម្លាំង​ផ្តល់ព័ត៌មាន រកឃើញ​ធុងបាស់​នោះ ។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ដោះ​បំបែក​ធុងបាស់​នោះ​ ​បើក​មើលឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក (Ice) ចំនួន​៦​កញ្ចប់​ធំ ស្នើ​នឹង​ទម្ងន់ ២៩៩,០៥​ក្រាម បន្ថែម​ទៀត​ពិតប្រាកដ​មែន ។​ចំពោះ​វត្ថុតាង​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​ធំ​ខាងលើ ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល និង​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កណ្តាល បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×