Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

spot_img

ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ដោយ​ផ្អែកលើ ស្ថានភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅលើ​បណ្តា​ប្រទេស​លើ​សកលលោក និង​នៅក្នុង​តំបន់ មិនទាន់​មានការ​ធូរស្បើយ​ហើយ កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ នៅតែ​បន្ត​មាន​ខ្ពស់​នៅឡើយ បើទោះបីជា​ប្រទេស​កម្ពុជា មិន ទាន់​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​នៅឡើយ​ក៏ដោយ ក៏​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅតែ​ជាការ​គំរាមកំហែង​សុខ ភាព​សាធារណៈ ហើយ​លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះ​នៅក្នុង​ប្រទេស ក៏​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​នៅឡើយ​ដែរ​។

​អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ក្រសួង​សូម​ធ្វើការ​ណែនាំ ដើម្បី​អនុវត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នូវ​វិធានការ​សំខាន់ៗ ដូចជា នៅ​ល​ចូលទៅ​កាន់​ទី​វត្ត​អា​រ៉ា​ម ត្រូវ​ពាក់​ម៉ាស់ រក្សា​អនាម័យ​រំ​ដៃ​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល អាជ្ញាធរ​រាជធានី -​ខេត្ត គណៈបញ្ជាការ​ឯកភាព​ឃុំ​/​សង្កាត់ /​ខណ្ឌ គណៈកម្មការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​របៀប​រៀប រយ​ក្នុង​ទី​វត្ត​អា​រ៉ា​ម និង​គណៈកម្មការ​វត្ត ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​មានការ​អនុវត្ត​វិធានការ​សុខាភិបាល (​មាន​ដូចខាងក្រោម​នេះ​) បង្កើន សកម្មភាព​ត្រួតពិនិត្យ តាមដាន បើ​ពុទ្ធបរិស័ទ ដែល​ចេញ​-​ចូល ទី​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ​នីមួយៗ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​បុគ្គល​គ្រប់រូប​ត្រូវ​ចូលរួម​អនុវត្ត​កិច្ចការពារ​ខ្លួន​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​អនុវត្ត​នូវ​វិធានការ ដូចតទៅ ​៖

​រៀបចំ​ឲ្យ​មាន​កន្លែង​លាងដៃ​នៅ​ច្រកចេញ​-​ចូល និង​រក្សា​ការលាង​សម្អាត​ដៃ ឲ្យ​បាន​ញឹកញាប់ – ធ្វើការ​វាស់​កំដៅ និង​បាញ់​ទឹក​អាល់កុល​លាងដៃ ឬ​ទឹក​ដែល​លាងដៃ សម្រាប់​រាល់​ពុទ្ធបរិស័ទ​ទាំង​វរ​ស់​កុំ​ឲ្យ​មានការ​ធ្វែ​ស​ប្រហែស​នៅមុខ​ច្រកចេញ​-​ចូល​ក្លោងទ្វារ​នីមួយៗ​។​

ចាត់ចែង​ឱ្យមាន​មាន​គម្លាត​សុវត្ថិភាព​បុគ្គល ដោយមាន​គម្លាត​ពីគ្នា យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ( ពុទ្ធបរិស័ទ​ចូលក្នុង​ទី​វត្ត​អា​រ៉ា​ម វិហារ សាលាឆាន់ និង​កុដិ ឌី​មួយៗ ១.៥​ម៉ែត្រ ) គ្រប់​ពេលដែល​ចាត់ចែង​ឱ្យមាន​ការរក្សា​គម្លាត​ពីគ្នា យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ( ១.៥​ម៉ែត្រ ) ក្នុងពេល​មានការ​ប្រគេន​ចង្ហាន់ បច្ច័យ និង គ្រឿងឧបភោគ​បរិភោគ ដល់​ព្រះសង្ឃ ឬ​នៅពេល​អង្គុយ ឬ​ឈរ រង់ចាំ​ការ​ប្រគេន ឬ​វេរចង្ហាន់ និង​ទេយ្យទាន ឬ​ពេល​ស្តាប់​ព្រះធម៌ – ព្រះសង្ឃ​គ្រប់​ព្រះអង្គ ដូនជី តាជី និង​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា នៅពេល​ចូលក្នុង​ទី​វត្ត​អា​រ៉ា​ម ពេល​អង្គុយ ឬ​ឈរ​រង់ចាំ​ការ​ប្រគេន ឬ​វេរចង្ហាន់ និង​ទេយ្យទាន​នានា ជាពិសេស​នៅពេល​សូត្រ​ព្រះធម៌ ពេល​បង្សុកូល និង​ឧទ្ទិស​កុសល ជូន​ដល់​មាតា បិតា ញាតិ​ការ និង​បុព្វការី​ជន ដែល​បានធ្វើ​មរណកាល​ទៅហើយនោះ – ពិនិត្យ​តាមដាន​ពុទ្ធបរិស័ទ​ទាំងអស់ និង​រាយការណ៍​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ នូវ​រាល់​ការជឿ​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ឬ​ករណី​គ្រុនក្តៅ ឬ​គ្រុនផ្តាសាយ​ដែល​កើតមាន​ជា​ក្រុម​។​

​អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ទុកដាក់​ម្ហូបអាហារ​ឲ្យ​បានល្អ កុំ​ច្របូកច្របល់​គ្នា ចៀសវាង​ការពុល​ចំណីអាហារ ឬ​ជំងឺ​បណ្តាលមកពី​ចំណីអាហារ មិនមាន​សុវត្ថិភាព ព្រមទាំង ជំ​ម្រុ​ញ​លើកទឹកចិត្ត​ប្រជាជន ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន ឲ្យ​មានការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​ស្របតាម​របត់​នៃ “​ការរស់នៅ​ធម្មតា​តាម​បប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩- ដោយ​ប្រកាន់យក​នូវ​ការអនុវត្ត​អនាម័យ​ដៃ​ស្អាត (​លាងដៃ​ឱ្យ​ញឹកញាប់​) ពាក់​ម៉ាស់ ក្នុងករណី​ចាំបាច់ ) ប្រើ​ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មាន​ភ្លុក​កណ្តាស់ និង​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ជា​ចាំបាច់​។​

​ក្រសួងសុខាភិបាល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ការយកចិត្តទុកដាក់​ចូល​រួម​ទប់ស្កាត់​ការ ចម្លង​វីរុស​កូ​វីដ​-១៩ និង​ការថែរក្សា​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន ទាំងអស់ សូម​ចូលរួម​អនុវត្តតាម​ការណែនាំ​ខាងលើនេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​រួមចំណែក​កាត់ផ្តាច់​ការចម្លង​វីរុស​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ នេះ​ចូលក្នុង​សហគមន៍​យើង​។​

​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព ឬ​មាន​ជំងឺ ឬ​សង្ស័យថា​មា​ការឆ្លង​ជំងឺ សូម​ប្រញាប់​ទៅ​ស្វែងរក​ការ ពិនិត្យ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​ទំនាក់ទំនង​តាម​លេខ​ផ្តល់ជូន​ខា​ងក្រោម​នេះ​៕ ដោយ​៖​កូ​ឡាប

 

spot_img
×