Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Lewis Hamilton ជិត​តាម​ទាន់​កំណត់ត្រា Schumacher

spot_img

​ការប្រណាំង​រថយន្ត Formula One Grand Prix លើក​ទី​៧ នៅ​ប្រទេស ប៊ែ​ល​ហ្សិ​ច កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិ អង់គ្លេស Lewis Hamilton បាន​នាំមុខ​តាំងពី​ចាប់ផ្តើម​រហូតដល់​ទីប​ញ្ច​ប់​នៅ​ទីលាន Spa ក្នុង​ក្រុង Stavelot ប្រទេស ប៊ែ​ល​ហ្សិ​ក ដោយ Hamilton ប្រើពេល ១​ម៉ោង​២៤​នាទី និង​០៨​វិនាទី​ចុច​៧៦១ ក្នុង​ការយក​ជ័យជំនះ​ជា​លើក​ទី​៥ ក្នុងចំណោម​៧​ទីលាន​នា​រដូវ​កាល​២០២០​នេះ ចំណាត់ថ្នាក់​ទី​ពីរបាន​ទៅលើ​មិត្ត​រួម​ក្រុម Mercedes ជាមួយគ្នា​គឺ​កីឡាករ​សញ្ជាតិ​ហ្វាំ​ង​ឡង់ Valteri Bottas​និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​កីឡាករ​សញ្ជាតិ​ហូ​ឡង់​របស់​ក្រុម Red Bull Max Verstappen ដែល​ប្រើពេល​ច្រើនជាង Lewis ១៥​វិនាទី​ចុច​៤៥៥​។​

​សម្រាប់​ជ័យជំនះ​ក្នុងប្រទេស ប៊ែ​ល​ហ្សិ​ច លើក​នេះ​បាន​បង្កើន​កំណត់ត្រា​របស់ Lewis Hamilton ដែលជា​កីឡាករ​ស្បែក​ខ្មៅ​តែមួយគត់​ក្នុង​ប្រវត្តិសាស្ត្រ Formula One ឲ្យ​ឈានដល់​លើក​ទី​៨៩ ​ដែល​នៅ​ខ្វះ​តែ​២​លើក​ទៀត​ប៉ុណ្ណោះ នឹង​តាម​ស្មើ​កំណត់ត្រា​ចាស់​របស់​អតីត​ជើងឯក​ពិភពលោក​៧​សម័យកាល គឺ​កីឡាករ​សញ្ជាតិ អាល្លឺម៉ង់ ដែល​ឈ្នះ​៩១​លើក​។​

​សូមបញ្ជាក់ថា Lewis Hamilton ជា​កីឡាករ​ប្រណាំង​រថយន្ត F1 ជនជាតិ អង់គ្លេស​កាត់​អា​ហ្វ្រិ​ច ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ក៏​ដូច​ពិភពលោក​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពិភពលោក​៦​ដង​មកហើយ និង បច្ចុប្បន្នកំពុង​នាំមុខគេ​ក្នុង​តារាង​រួម​ទៀតផង​៕

​ប្រភព ៖The Sun
​ដោយ ៖​វិច្ឆិកា​

spot_img
×