Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​ណាស់​លោក​អើយ​! អត់​លលាដ៍​ទាំងក្រោយ​និង​ចំហៀង មក​លុតជង្គង់​សំពះ និង​សុំ​អ្នកនាង​ស្រីអូន ធ្វើជា​ម្តាយចិញ្ចឹម ហើយ​ខ្លាច​មិន​ប្រាកដ​សុំ​ឲ្យ​អ្នកនាង​ប្រកាស​… (​វីដេអូ​)

spot_img

ថ្មីៗ​នេះ តារា​ហ្វេ​ស​ប៊ុ​ក​ចិត្តធម៌ និង​ទឹកភ្នែក អ្នកនាង​ស្រី អូន ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម រំជួលចិត្ត​យ៉ាងខ្លាំង​តែម្តង ខណៈ​អ្នកនាង​បានទទួល​ជួប​ប្អូនប្រុស​ពិការ​លលា​ដ៏​ក្បាល​ទាំងក្រោយ និង​ចំហៀង​ខាងស្តាំ ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​អាសូរ​ខ្លាំងណាស់​។​

​ដោយ​ក្តី​អាណិតអាសូរ​យ៉ាងខ្លាំង​នោះ ក្មេងប្រុស​ពិការ​លលា​ដ៏​ក្បាល​ដ៏​កំសត់​រូបនេះ ដែលមាន​ឈ្មោះ វ៉េ​ត ផេង ត្រូវបាន​អ្នកនាង​ស្រីអូន ទទួលយក​ធ្វើជា​កូនចិញ្ចឹម ទាំង​សេចក្តី​រីករាយ​។ លើសពីនេះ អ្នកនាង​ក៏បានផ្តល់​ជូន​លុយ​បរិច្ចាគ​ពី​បងប្អូន​សប្បុរសជន​ជាច្រើន ទៅដល់​ប្អូនប្រុស​រូបនេះ​នូវ​ទឹកប្រាក់​ចំនួន 60.000 $ (៦​ពាន់​ដុល្លារ​) និង​ព្រមទាំង​ធានា​ដាក់​ដាក់​លលា​ដ៌​ក្បាល​ជូន​រូបគេ​ផងដែរ​។​

​ក្នុងនោះ​អ្នកនាង​ស្រីអូន បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​វីដេអូ​ថា​៖ «​ជួយ​ក្មេងប្រុស​ដែល​អត់​លលាដ៍ក្បាល​ជូន​ថវិកា 6000 ដុល្លារ ដេី​ម្បី​ដាក់​លលា​ដ៌​ក្បាល​ជូន​គាត់​វិញ និង​ទទួល​ធ្វេី​ជា​កូនចិញ្ចឹម​»​។

​អ្នកនាង​ស្រីអូន​បានបញ្ជាក់​ឲ្យ​ដឹងថា កូនចិញ្ចឹម​របស់​នាង គិត​មកទល់ពេលនេះ​សរុបទៅ​ជិត 200 នាក់​ហេី​យ ។ ក្នុងនោះ​មាន​ប្រុស​ម្នាក់ និង​ក្រៅពីនេះ​គឺ​សុទ្ធតែជា​ស្រី​តែម្តង តែ​ពេលនេះ​បានកូន​ប្រុស​ចិញ្ចឹម​២​នាក់​ហើយ ដោយ​បូក​បន្ថែម​កូនប្រុស វ៉េ​ត ផេង​។​

​អ្នកនាង​ក៏បាន​ប្រាប់​ទាំងអស់​សំណើច​និង​រំជួលចិត្ត​ថា​៖ «​គាត់​និយាយថា​ម៉ាក់​មានកូន​ច្រេី​ន​ចឹ​ង តិច​ម៉ាក់​ស្រលាញ់​ខ្ញុំ​តិចជាងគេ​ទៅ ព្រោះ​ខ្ញុំ​អត់​មាន​លលា​ដ៌​ក្បាល​ដូច​គេ ពុទ្ធោ​អេី​យ ជូន​បុណ្យ​ផង​បងប្អូន លោកយាយ​ផ្ដាំ​កុំអោយ​យំ ព្រោះ​មិនអាច​អោយ​គាត់​រំជួលចិត្ត​បានទេ ទប់​ណាស់​បងប្អូន​រូបគេ​រូប​យេី​ង​»៕ ដោយ​៖ លឹម ហុង

 

spot_img
×