Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​អគារ​អង្គរជ័យ​ចាស់​ទ្រុឌទ្រោម មក​ប្រជុំ​ផ្សព្វផ្សាយ ដើម្បី​រិះរក​ដំណោះស្រាយ​ឱ្យបាន​សមស្រប ជៀសវាង​បាន​នូវ​ហានិភ័យ​ផ្សេងៗ​

spot_img

​ភ្នំពេញ ៖ អគារ​អង្គរជ័យ​មាន​ទីតាំងនៅ​ទល់មុខ​អតីត ​BS ជា​អគារ​មួយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ដែល មាន​អាយុកាល​៧០​ឆ្នាំ​ហើយ ដោយ​មើលឃើញពី​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​នេះ មក​ប្រជុំ​ផ្សព្វផ្សាយ ដើម្បី​រិះរក​ដំណោះស្រាយ​ឱ្យបាន​សមស្រប ជៀសវាង​បាន​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​កើតមានឡើង​ដោយ​យថាហេតុ​ពី​អគារ​ចាស់​នេះ​។​

ការផ្សព្វផ្សាយ​ពី​ស្ថានភាព​អគារ​ចាស់​ទ្រុឌទ្រោម​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​ស្នាក់នៅ​អគារ​ខាងលើនេះ​ប្រមាណ​ជិត​១០០​នាក់​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ការកោះអញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មកនេះ គឺ​ដើម្បី​រក​មធ្យោ បាយ​ធ្វើយ៉ាងណា​ដោះស្រាយ​ឱ្យបាន​សមស្រប​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ រក្សា​កម្មសិទ្ធិ​គ្រប់យ៉ាង​ជូន​បងប្អូន​ប្រជាពលរដ្ឋ មានន័យថា បើ​រស់នៅ​១​បន្ទប់ ២​បន្ទប់ ឬ​៥​បន្ទប់ រដ្ឋបាល​រាជធានី​ភ្នំពេញ រក្សា​កម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ម្យ៉ាងទៀត​គឺ ដើម្បី​រក្សា​ការពារ​នូវ​អាយុជីវិត​របស់​បងប្អូន ដោយ​បងប្អូន​ប្រជាពលរដ្ឋ​មិនអាច​រស់​អគារ​នេះ​បាន​ទៀត​ទេ​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​លើកឡើង​ផងដែរ​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​អាណាព្យាបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បើ​បងប្អូន​ប្រជាពលរដ្ឋ ជឿទុកចិត្ត​មកលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×