Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាយ សំ​អាល់ ៖ វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រី​វ័យក្មេង​ក្នុង​ភាព​ជា​អ្នកដឹកនាំ​

spot_img

កសាង​សមត្ថភាព​មន្ត្រី​វ័យក្មេង​ក្នុង​ភាពជា​អ្នកដឹកនាំ លោក រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​មន្ត្រី​វ័យក្មេង​ដែល​ជា​យុវជន​ទាំង​អស់​ប្រឹងប្រែង​សិក្សា និង​ក្រេប​ជញ្ជប់​ចំណេះដឹង​ពី​វាគ្មិន​ដែល​បាន​មក​បណ្តុះបណ្តាល​ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​បន្តវេន​។

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​កម្ម​វិធី​អ​ភី​វឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ​។

​ថ្លែង​ក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​លើកឡើង​ថា​កម្មវិធី​នេះ មានបំណង​ធានា​ឱ្យ​សកម្មជន​យុវជន​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​យល់ដឹង​អំពី​ទិដ្ឋភាព​សង្គម មាន​សមត្ថភាព​វិភាគ វាយតម្លៃ​ព្រឹត្តិការណ៍​សង្គម និង​យល់ដឹង​ច្បាស់លាស់​អំពី​ស្ថាប័ន​ដើម្បី​កសាង​សង្គម​ពិតប្រាកដ​ដើម្បី​ក្លាយជា​ថ្នាក់​ដឹកនាំ​នា​ពេលអនាគត​។

​ទន្ទឹមនឹងនោះ លោក បានលើកឡើង​ពី​សមិទ្ធផល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានធ្វើឱ្យ​កំណើន​សេដ្ឋកិច្ចជាតិ​មាន​កំណើន​៧%​ក្នុង​រយៈពេល​២០​ឆ្នាំ ដែល​បាន​ប្រែក្លាយ​កសិករ មក​ពី​កម្មករ​ជាច្រើន​នាក់​ហើយ​កំណើន​នេះ បាន​បង្កើត​ឱ្យមាន​ប្រជាជន​វណ្ណៈ​កណ្តាល​ដែល​ជា​ភាព​រីកចម្រើន និង​ជា​ចំណុច​ជា​យុទ្ធសាស្ត្រ​ដើម្បី​រក្សា​ស្ថេរភាព និង​សន្តិភាព​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ សេរីភាព​នៃ​ព័ត៌មាន​នៅ​កម្ពុជា​ដែល​មាន​លក្ខណៈ​សេរី​នេះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អាច​សិក្សា​ស្វែងយល់​បាន​ទូលំទូលាយ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​ប្រព័ន្ធ​សង្គម​ផ្សេងៗ​ទៀត​ជា​ដើម​។

​សូមបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ដែល​នឹង​បណ្តុះបណ្តាល​១២៩​នាក់​នេះ ផ្តោតលើ វិធី​សិក្សា វិធី​វិភាគ និង​វិធី​បកស្រាយ​បំភ្លឺ ពិភព​គំនិត​នយោបាយ ស្ថាប័ន​នយោបាយ ស្ថាប័ន​សង្គម ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ជាដើម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×