Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆេះ​ផ្សារណាត់​មួយ​ចំហៀង​ខាងជើង អស់​ចំនួន ៣៣ តូប ដោយសារ​ឆ្លង​ចរន្តអគ្គិសនី គិត​ជា​ទឹកប្រាក់​ប្រហែល ៥៥៧.០០០​ដុល្លារ និង ១៣.២០០ បាត​(វីដេអូ)

spot_img

​ខេត្តបាត់ដំបង ៖ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ការណ៍​ព័ត៌មាន​បន្ថែម​ពី ករណី​អគ្គិភ័យ​កើតឡើង​បណ្តាល​ឲ្យ​ឆេះ តូប​លក់​ចាប់ហួយ នៅក្នុង​បរិវេណ​ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​)​ចំហៀង​ខាងជើង អស់​ចំនួន ៣៣ តូប (​ឆេះ​ទាំងស្រុង​) នៅ​ថ្ងៃ ទី​៣០ ខែសីហា ឆ្នាំ ២០២០ វេលា​ម៉ោង ១៧​និង​៣៥ នាទី នៅ​ក្រុមទី ២០ ភូមិ ព្រែក​មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ៥៥៧.០០០​ដុល្លារ និង ១៣.២០០ បាត ដោយ មូលហេតុ ឆ្លង​ចរន្តអគ្គិសនី ។​

​ក្នុង​ប្រតិបត្តិការ​នេះ កងកម្លាំង​សមត្ថកិច្ច បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៧ គ្រឿង ក្នុងនោះ រថយន្ត​ស្នងការដ្ឋាន​ខេត្ត ៣ គ្រឿង ស្រុក​ថ្មគោល ១ គ្រឿង ស្រុក​សង្កែ ១ គ្រឿង ស្រុក​បាណន់ ១ គ្រឿង និង​ស្រុក​ឯក​ភ្នំ ១ គ្រឿង ប្រើប្រាស់​អស់​ទឹក​ចំនួន ២៩ ឡាន ។ ប្រតិបត្តិការ​នេះ​បានបញ្ចប់​ត្រឹម​វេលា​ម៉ោង ២២​និង​១៥ នាទី​យប់​ថ្ងៃ​ដដែល ។​

​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ដែល​កំពុង​ឆាបឆេះ​នៅ​ផ្នែក​មួយ​នៃ​អគារ​ខាងលិច ផ្សារ​ធំ​បាត់ដំបង​(​ហៅ​ផ្សារណាត់​) ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែលមាន​ចូលរួម​ពី លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ចំនួន ៣​រូប កម្លាំង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹង​រង​បាត់ដំបង និង​លោក​អភិបាល អភិបាលរងក្រុង​ផងដែរ​។​

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ទាំងបី​ប្រភេទ ជាពិសេស​កងកម្លាំង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​បាន​ជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា ដែល​ធ្វើឱ្យ​ការខូចខាត​មាន​តិច​តូច និង​នៅតែ​បន្ត​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ នៅ​ផ្សារណាត់ ក្រុង​បាត់ដំបង ។​

​សូម​ជម្រាបជូន​ផងដែរ​ថា ករណី​ឆាបឆេះ​ផ្សារ​ធំ​បាត់ដំបង (​ហៅ​ផ្សារណាត់​) ដែល​ស្ថិត​ចំ​កណ្តាល​ក្រុង​បាត់ដំបង នៅវេលា​ម៉ោង​ប្រមាណ ៥ និង ១០ នាទី​ល្ងាច និង​ធ្វើការ​គ្រប់គ្រង​សភាពការណ៍ ពន្លត់​បាន​ទាំងស្រុង នៅវេលា​ម៉ោង​ប្រមាណ​ជាង ៨ យប់ នាទី ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ប្រមាណ​ជាង ៣០ ដឹក ។ ហើយ​បណ្តា​ឱ្យ​ខូចខាត​ឆេះ​ផ្នែក​មួយចំនួន​នៃ​អគារ​ផ្សារ​(​អគារ​ខាងលិច​) ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ឬ​ផ្ទុះ​សេ​ខ្សែភ្លើង​។​

​នៅ​យប់​ថ្ងៃទី​៣០ នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​បញ្ជា​ឱ្យ​កងកម្លាំង​ទាំងបី​រួមមាន កងកម្លាំង​ប្រតិ​ប​តិ​ការ​សឹង​រង​ខេត្ត កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​យាម​ប្រចាំ ២៤​ម៉ោង លើ ២៤ ម៉ោង ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ទ្រព្យសម្បត្តិ​របស់​អាជីវ​ករ ដែល​មិនបាន​រើស​ចេញពី​ក្នុង​ផ្សារ និង​ការពារ​មិនឱ្យ​មានការ​លួច​គាស់​សម្ភារៈ ទិញ​ផ្សេងៗ​នៅក្នុង​តូប​នានា​របស់​អាជីវករ ដើម្បី​ជៀសវៀង​បាត់បង់​ដោយ​ប្រការ​ណាមួយ ដោយ​ជន​ឆ្លៀតឱកាស​ផងដែរ​។​

​ក្រោយពី​មាន​ឧប្បត្តិហេតុ​ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​ធំ​បាត់ដំបង​នេះ​រួចមក រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​សិក្សា​អំពី​អ្វីដែល​យើង​ត្រូវ​បន្ត​និរន្តរ៍ភាព​ដើម្បី​កុំ​ឱ្យមាន​ហេតុការណ៍​នេះ​កើតឡើង​បន្តទៅទៀត និង​មាន​ការចុះពិនិត្យ​សិក្សា​វាយតម្លៃ​ទំហំ​នៃ​ការខូចខាត​បណ្តាល​មក​ព​ឆេះ​ដោយ​ចរន្ត​អគ្គីសនី ហើយនឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ធ្វើការ​ជួសជុល​នៅ​ផ្នែក​ដែរ​ឆេះ​ខូច ដែល​បណ្តាលមកពី​កម្តៅភ្លើង​លើ​តួ​ផ្សារ​មួយចំនួន និង​សិក្សា​វាយតម្លៃ​អំពី​គុណភាព​សំណង់ ថា​តើ​អាច​ប្រើប្រាស់​បាន ឬ​ត្រូវ​ជួសជុល​ឡើងវិញ​ផងដែរ ៕
​ដោយ​៖​កូ​ឡាប​


spot_img
×