Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ អង្គារ ទី ០១​ ខែកញ្ញា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនទាន់​ល្អប្រសើរ​នៅឡើយ​ទេ ហេតុនេះ​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ​ពីព្រោះថា​ងាយ​កើត​បញ្ហា​អាក្រក់ យាយី​ណាស់​​។​

មុខរបរ ៖ សម្រាប់​អ្នក​អាជីវករ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផលប្រយោជន៍​អ្វី​ឡើយ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏​ពុំ​ទទួលផល​ដូចជា​ទី​គាប់ចិត្ត​ដែរ​ហើយ​អ្វីដែល​អ្នកទទួលបាន​ច្រើន​បំផុត​គឺ​ខាតបង់​កម្លាំង​ច្រើនជាង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិ​វា​ទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។

ការងារ​ ៖ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​។

មុខរបរ ៖ ទោះបីយ៉ាងណា​សម្រាប់​ថ្ងៃនេះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើតមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើនជាង​សព្វមួយដង ។​

ស្នេហា ៖ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​អាចមាន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​ដូច្នេះ​ចូរ​ប្រយ័ត្ន​កើតជា​រឿង​រាវ​អ្វីមួយ​ឈានដល់​ការបែកបាក់​ជា​រៀងរហូត​៕

ឆ្នាំខាល

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មាន​សន្ទុះ​ជឿនលឿន​ទៅមុខ​ពិសេស​អាច​សម្រេច​ទាន់​ទិសដៅ​ថែមទៀត​។

មុខរបរ ៖ ​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ផង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ ៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​សម្រេច​ជោគជ័យ​ដល់​គោលដៅ​ហើយ​ពិសេស​មាន​ភាព​សុខដុម​គ្រាន់​ជាទី​ពេញចិត្ត​ថែមទៀត​ផង​។​ ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧបទ្របចង្រៃ​ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​ប្រៀបបាន​ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា​ដូច្នេះ​ដែរ​។​

មុខរបរ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរោង​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​វិញ​ផងដែរ​។​

មុខរបរ ៖ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា​រឿង​អាក់អន់ចិត្ត​ហើយ​ខ្លះ​អាច​ឈានដល់​ការគុំកួន​សងសឹក​ណាមួយ​មកវិញ​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​ពីព្រោះ​ងាយ​ជួបប្រទះ​ណាស់​។​

ស្នេហា ៖ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​ឬ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​និង​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​អសារ​ឥត​ការ​។​

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​ការលំបាក​លំបិន​បន្តិច​ហើយ​បើ​មាន​ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះ​ឆ្គៀ​ល​នាំឱ្យ​ជួប​រឿង​សៅហ្មង​មិនតិច​ដែរ​ទេ​។

មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ។​

ស្នេហា ៖  ​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ប្រ​កែ​ប្រកា​​ន់​ដាក់ខ្លួន​ច្រើន​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​ធ្វើ​ជំ​នួ​អ្វីមួយ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ហុច​មកវិញ​នៅពេល​ក្រោយ​ផង​។​

មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​លោកអ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ពុំទាន់​មាន​កិច្ចការ​អ្វី​ប្រកប​ចិញ្ចឹមជីវិត​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។

​ការងារ​ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ចាស់​ឬ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក​ពីព្រោះ​ថា​តែង​ជួយ​ឱ្យ​សម្រេច​ជោគជ័យ​មួយចំនួន​មកវិញ​។​

មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ទៀតផង​។

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​កិច្ចការងារ​មានការ​លូតលាស់​យឺត​ពិសេស​ងាយ​មាន​កំហុសឆ្គង​និង​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។ ក្នុងថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​អំនួត​បានឡើយ​ប្រយ័ត្ន​ធ្លាក់ទឹក​ហើយ​គ្មាន​រណា​ជួយ​ស្រង់​។

​មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​​ដាក់គ្នា​ច្រើន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ខ្ពស់​ផង​។

​មុខរបរ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទា​​ស់​ទែង​គ្នា​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យ​អ្វីដែល​អ្នក​មិន​នឹកស្មាន​ដល់​អាច​កើត​នូវ​ការជោគ​ជ័យ​ឬ​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ថែមទៀត​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុម​នុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំកុរ​

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​ត្រូវមាន​ក្តីសង្ឃឹម​ពេក​ឡើយ ​ពីព្រោះ​ផល​អាក្រក់​នោះ​ឃើញថា​មាន​ចំពោះមុខ​ច្រើន​ផង​។​

មុខរបរ ៖ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មិនចេះ​គិត​ជាមួយ​អ្នកដទៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​​គ្នាច្រើន​៕

spot_img
×