Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​របស់លោក​ឧក​ញ៉ា​កៅ​ម្នាក់​ស្លៀកពាក់​ស៊ីវិល យក​កាំភ្លើង​អាកា មក​គំរាមកំហែង​គូរ​ទំនាស់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ លោក​ផែង វណ្ណៈ បាន​លើកឡើងថា តើ​កាំភ្លើង AK47 ជា​របស់​អ្នកណា ? ពេលនេះ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ស្រាវជ្រាវ​ដឹង​ហើយ​ថា អ្នកកាន់កាំភ្លើង​អាកា គំរាមកំហែង​គូរ​ទំនាស់​ជា​កូនប្រុស​របស់ លោក​ឧកញ៉ា ញឹក ផន ហៅ តា​កៅ មាន​រហស្សនាម ០៩ ។

​កូនប្រុស​របស់លោក​ឧក​ញ៉ា​នោះ បាន​ទាញយក​កាំភ្លើង​អាកា​ពី​ក្នុង​រថយន្ត​ម៉ា​ស្ដា ពណ៌​ទឹកប្រាក់ ផ្លាកលេខ​ភ្នំពេញ 2AD0819 មក​គំរាមកំហែង​គូរ​ទំនាស់ ហើយ​នៅពេលដែល​គូភាគី​ប្រកែក​តវ៉ា​វិញ​ដោយ​មិន​ខ្លាចញញើត ជន​នោះ​រួមជាមួយ​បក្ខពួក​ម្នាក់ទៀត​ឡើង​ជិះឡាន​គេច​បាត់ស្រមោល​។​

​លោក​ថា ឥឡូវនេះ​ដល់ពេល​ឆ្ងល់​ម្ដង តើ​អ្នកណា​ជា​ម្ចាស់​កាំភ្លើង​អាកា ? តើ​អង្គភាព​ណា​ចេញ​ច្បាប់​ប្រើប្រាស់ កាំភ្លើង​អាកា អោយ​កូន​ឧកញ៉ា ប្រើប្រាស់​បាន ?

​ចំណែក ព្រំ​សាន បាន​ឲ្យ​ដឹងថា ស៊ែរ​ឲ្យ​ល្បី​មួយ​ផង ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​, អាង​តែមាន​កាំភ្លើង ធ្វើ​អី​ស្រេច​ចិត្ត​មែន​លោក​?
​ខុសត្រូវ​អីចុះ​និយាយ​គ្នា​ទៅ អាង​មាន​កាំភ្លើង គំរាម​គេ​បែបនេះ​មិនល្អ​ទេ​!​សង្ឃឹមថា អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ឆ្នាំង ទាំងមូល​និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ម្នាក់នេះ​ដែល​នៅក្នុង​ឯកសណ្ឋាន​ជា​ស៊ីវិល​ហើយ​មាន​អាវុធ​ទំនើប (​អាកា​ស្វាយ​បត់​) មក​គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ​បែបនេះ​។​

​បុរស​ដែល​ជើង​ខ្លាំង​ដក​កាំភ្លើង​AK 47​ចេញពី​ក្នុង​រថយន្ត​មកកាន់​សំ​ញ៉ែង​គំរាម ប្រជាពលរដ្ឋ ត្រូវបាន​គេ​ទម្លាយ​ថា ជា​កូនលោក ញឹក ផន ហៅ​តា​កៅ ថៅកែ​ជីរ​ណ្តៅ​ដី​ធំជាងគេ​នៅ​ទំនប់​កប់​ស្រូវ ល្បី​ពេញ​រាជធានី​ភ្នំពេញ ខាង​ដឹក​ដី​បំផ្លាញ​ផ្លូវ បើក​ប្រជែង ឡាន​ច្រើន​ដូច​ហែ​កឋិន​។​

​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ជន​ទំនើង​រូបនេះ នៅក្នុង​ក្រុមហ៊ុន​ចំការ​អំពៅ ឯ​ខេត្តកំពង់ឆ្នាំង ខណៈ​បង្កហេតុ​ហើយ សមត្ថកិច្ច​តាម​ប្រមាញ់ រូបគេ​ដឹងខ្លួន​គេចខ្លួន​ចូលក្នុង​ចំការ​អំពៅ​។​

​ប្រភព​ដដែល​បន្តថា​៖ នគរបាល​ខេត្តកំពង់ឆ្នាំង​អាច​បន្ត​ឡោមព័ទ្ធ​ទល់​ភ្លឺ ដោយសារ​ផុត​ម៉ោង​រដ្ឋបាល​មន្ត្រីនគរបាល​យុត្តិធម៌ មិនអាច​ចូលក្នុង​ទីតាំង​នោះបាន​។​

​នៅវេលា​យប់​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២០ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានចេញ​ផ្សាយ​ព័ត៌មាន​បន្ទាន់​ថា “​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦ និង​៤៥​នាទី នៅ​ចំណុច​ផ្លូវ​ចូល​ចម្ការ​អំពៅ របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ញ៉ឹក ផន (​ហៅ​កៅ​) ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កើតមាន​ករណី​ទំនាស់ រវាង​កូនប្រុស​របស់លោក​ឧក​ញ៉ា ញ៉ឹក ផន (​ហៅ​កៅ​) រហ័ស​នាម ០៩ (​អ្នកបើកបរ​រថយន្ត​) និង​ឈ្មោះ ប្រាក់ សំបាន (​អ្នកបើកបរ​ម៉ូតូ​)​។ ភាគី​ទាំងពីរ​បាន​បង្កទំនាស់​នឹង​គ្នា រហូតដល់​ភាគី​ខាង​អ្នកបើកបរ​រថយន្ត (​រហស្សនាម​០៩) ទាញ​កាំភ្លើង​វែង​ពី​ក្នុង​រថយន្ត​គម្រាម ភាគី​អ្នកបើកបរ​ម៉ូតូ​”​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​កម្លាំង​ជំនាញ និង​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​ចុះទៅ​កន្លែង​កើត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ អាស្រ័យហេតុនេះ សូម​អស់លោក លោកស្រី មតិ​សាធារណជន​ដែល​ទទួលបាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មេត្តា​ជ្រាប ។​

​សូមបញ្ជាក់ថា​៖ ករណីនេះ​កើតហេតុ នៅ​រសៀល ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ នៅ ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជន​ទំនើង​នេះ​បាន​សំឡុត​ទៅលើ​អ្នកដំណើរ​ដែល​បើក​ម៉ូតូ ជិត​ឡាន​របស់ខ្លួន ក៏​ទាស់​ពាក្យសំដី ហើយ​ទាញ​កាំភ្លើង​AK ពី​ឡាន​គំរាម​គូរ​ភាគី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×