Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​មក​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វា ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់ ដោយ​តូចចិត្ត​ប្តីមាន​ស្រី​ថ្មី

spot_img

​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ព្យាយាម​ឡើង​លើ​ស្ពាន​ជ្រោយចង្វា បម្រុង​នឹង​លោតទឹក​សម្លាប់​ខ្លួន​ត្រូវ សមត្ថកិច្ច​ឃើញ​ទាន់ ទើប​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​យាម​ដើម្បី​សាកសួរ​។ ហេតុការណ៍ នេះ​បាន​កើតឡើង នៅ​ម៉ោង ៩​ព្រឹក ថ្ងៃទី​៦ ខែ​កុម្ពៈ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា នារី​រងគ្រោះ​ដែល​ព្យាយាម​លោតទឹក​សម្លាប់ខ្លួន ស្នាក់នៅ​និង​ធ្វើការ​នៅ​ហាង​រំ​ចង ដោយ​មាន​វិបត្តិ​ជាមួយ​និង​ប្តី​របស់​ខ្លួន​លួច​មាន​ស្រី​ខាងក្រៅ ទើប​សម្រេចចិត្ត​ថា លោតទឹក​សម្លាប់​ដើម្បី​បញ្ចប់រឿង តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​បាន​រាយការណ៍​ដល់​សម​ត្ថ ប្រចាំ​ការណ៍​នៅ​គល់ស្ពាន ទៅ​អន្តរាគមន៍​ទាន់ពេលវេលា​។​

​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ដឹកយក​ទៅ​បាត់ ដោយ​មិន​បាន​ប្រាប់​អំពី​អត្តសញ្ញាណ​នោះ​ទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×