Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​សហាយស្មន់​, ចុងភៅ​ម្នាក់ ត្រូវ​តុលាការ​រ​ចោទប្រកាន់​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​គុក​ព្រៃ​ស សង្ស័យ​ដាក់​ថ្នាំ​ក្នុង​អាហារ​ឲ្យ​ប្តី​គេ​ងងុយដេក រួច​លួច​រួមមេត្រី​ប្រពន្ធ​គេ​

spot_img

​ភ្នំពេញ ៖ បុរស​ជា​ចុងភៅ​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​សិន នៅ​គុក​ព្រៃ​ស បន្ទាប់​សមត្ថកិច្ច​ខណ្ឌ​មានជ័យ​ចាប់ខ្លួន​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ ក្រោម​បទ​ហិង្សា​ដោយ​ចេតនា ដាក់​ថ្នាំពុល​ក្នុង​អាហារ សង្ស័យ​ដោយ​សហការគ្នាជាមួយ​ប្រពន្ធ​ជនរងគ្រោះ ក្នុង​បាយ​សម្ល​ឲ្យ​ប្តី​ហូប​ជាច្រើន​ខែ បណ្តាល​ឲ្យ​ប្តី​ឈឺក្រពះ ទើប​បែកការ​រឿង​សហាយស្មន់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​៣០ ខែសីហា ឆ្នាំ​២០២០ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​មា្ន​ក់​ឈ្មោះ ស្រេង ចាន់ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ភូមិ​ព្រៃ​សំបួរ​កើត ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា ដាក់​ជាតិពុល​ក្នុង​ម្ហូបអាហារ តាម​មាត្រា​២២៦ , ២២៧​នៃ​ក្រមព្រហ្មទណ្ឌ ។ ចំណែក​ជនសង្ស័យ​ជា​ប្រពន្ធ​មានឈ្មោះ តាំង លី​ណា អាយុ​២៥ (​រត់គេចខ្លួន​) ។​

​ការឃាត់ខ្លួន​ជន​ជាប់​បន្ទាប់ពី​បុរស​ជា​ប្តី និង​ជា​ជនរងគ្រោះ​មានឈ្មោះ ហ្វុ​ង លីម ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​៩១១C ផ្លូវ​៧៥C ស្ថិតនៅ​ភូមិ​ចំរើន​ផល សង្កាត់ បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានដាក់​ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​ក្រោយពេល​សង្ស័យ​លើ​ប្រពន្ធ​គាត់ បែក​រឿង​ថា​សយ​ស្មន់​ទៀត​។​

​តាម​មាត្រា​២២៦ ចែងថា “​អំពើ​លក់ ធ្វើ​អនុប្រទាន ឬ​ឲ្យ​ចំណី​ឬ​ភេសជ្ជៈ ដោយ​ដឹងថា​ចំណី​ឬ​ភេសជ្ជៈ មាន​សារធាតុពុល នាំ​ឲ្យ​ខូចសុខភាព​នោះ ត្រូវ​ចាត់ទុកជា​អំពើហិង្សា​ដោយ​ចេតនា​”​។
​មាត្រា​២២៧ បទ​អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ដល់​៤​លាន​រៀល ប្រសិន​តុលាការ​ស្រាវជ្រាវ​រកឃើញ​កំហុស​។​

​សមត្ថកិច្ច​បានលើកឡើង​ទៀតថា តាម​ជនរងគ្រោះ​រៀបរាប់ថា គាត់​ចេះតែ​ឆ្ងល់​ថា មួយរយៈ​ង​ងុ​ក​ដេក​ខុសប្លែក​ធម្មតា ហូបបាយ​មិនទាន់​អស់ពី​ចាន​ដេកលក់​បាត់​ព្រឹក​ឡើង​នៅលើ​គ្រែ ការពិត​ប្រពន្ធ​ខ្លួន​សហការ និង​ចុងភៅ​ដាក់​ថ្នាំង​ងុ​ក​ដេក​ក្នុង​ម្ហូបអាហារ​សោះ ដើម្បី​ផ្អើ​ម​ល្ហែម​គ្នា​នៅពេល​យប់​។
​សង្ស័យ​ចំនួន​២​នាក់ គឺ​១.​ឈ្មោះ ស្រេង ចាន់ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ភូមិ​ព្រៃ​សំបួរ​កើត ឃុំ​មៀន ស្រុក​អូ​រាំង​ឪ​ខេត្តកំពង់ចាម ជនសង្ស័យ​២.​ជា​ប្រពន្ធ​មានឈ្មោះ តាំង លី​ណា អាយុ​២៥ ឆ្នាំ បាន​រត់គេចខ្លួន ៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

spot_img
×